ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​ធ្វើ​មិនដឹងមិនឮ ពិតជា​យ៉ាប់​​

4 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​៖ សួន សិរី​សុខុម សម័យកាល​ថ្មី​បំផុត​នេះ សង្គម​កម្ពុជា​ទាំងមូល​ដែល​កំពុង «​បើក​សមរភូមិ​មុខ​»ឬ​កំពុង​ស្ថិត​នៅ «​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​» វាយលុក​គ្រប់​សមរភូមិ​ដើម្បី​ប្រឆាំង​ដាច់ខាត «​ក្រុម​ក្បត់ជាតិ​» ប្រឆាំង​ឥត​ងាករេ…

ដោយ​៖ សួន សិរី​សុខុម

សម័យកាល​ថ្មី​បំផុត​នេះ សង្គម​កម្ពុជា​ទាំងមូល​ដែល​កំពុង «​បើក​សមរភូមិ​មុខ​»ឬ​កំពុង​ស្ថិត​នៅ «​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​» វាយលុក​គ្រប់​សមរភូមិ​ដើម្បី​ប្រឆាំង​ដាច់ខាត «​ក្រុម​ក្បត់ជាតិ​» ប្រឆាំង​ឥត​ងាករេ តទល់​ជាមួយ​របស់​ដែល​ហៅ​ថា «​បដិវត្តន៍ពណ៌​» ដែល​មាន​មហាអំណាច​មួយ​នៅ​ពីក្រោយ ។

ពិតជា​កម្លាំង​ស្រួច​មួយ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ «​គតិបណ្ឌិត​» ដើម្បី​បន្ត​រក្សា«​សន្តិភាព​»​របស់​សម្តេច​តេ​ជោ​សែន ជា​ប្រមុខ កំពុង​មាន «​ថាមពល​»​ដ៏​ខ្លាំងក្លា និងប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ។ នេះ​ជា​ជំនឿ​ឥត​ងាករេ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា «​ស្ថាបនិក​» នៃ «​សន្តិភាព​ជា​ស្ថាពរ​» និង «​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​» ។

ក្នុង​យុគសម័យ​ដ៏​លំបាក​នេះ បើ​ក្រឡេក​មើល​មក «​សមរភូមិ​ក្រោយ​» បន្តិច​មហាជន​គ្របស្រទាប់វណ្ណៈ​បាន​មើលឃើញ​យ៉ាង​ជាក់ស្តែង​ផង​ដែរ​ថា កំពុង​កើត​មាន​ជន​មួយ​ក្តាប់​តូច«​អាង​ប្រាក់​និង​អំណាច​» បង្ក​ការ​អុកឡុក​មក​លើ​«​អ្នក​ស្លូតត្រង់​» ដើម្បី​ផលប្រយោជន៍​«​ផ្ទាល់ខ្លួន​» ឥត​មាន​កោតក្រែង​«​មហាមេឃ​»​ណាមួយ​ឡើយ ដូច​យក​ច្បាប់​«​ទ្រាប់​អង្គុយ​» ។

ក្នុង​សង្គម​ដែល​ពេញ​ទៅ​ដោយ «​សន្តិភាព​» ក្នុង​ប្រវត្តិសាស្ត្រ​របស់​«​មនុស្ស​រស់​» ជួប​ប្រទះ​នេះ និងកំពុង​សប្បាយ​ជាមួយ «​សន្តិភាព​» ជាមួយ​ការ​រីក​ចម្រើន ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​អចលនវត្ថុ​ទាំងឡាយមាន​ដីធ្លី​ជាដើម​ហក់​ឡើងថ្លៃ​យ៉ាង​គំហុក គួរ​ជាទី​ពេញចិត្ត​សម្រាប់​ជីវភាព​រស់នៅ ។

ប៉ុន្តែ​ទន្ទឹម​នឹង​សេចក្តី​រីករាយ​ខាងលើ​ស្រាប់តែ «​កើត​មាន​» អំពើ​ទុច្ចរិត​ដែល​ប្រព្រឹត្ត​ឡើង​ដោយជន «​មួយ​ក្តាប់​តូច​» ចេញ​មក​ពី​កងកម្លាំងប្រដាប់អាវុធ ទំនងជា​ជន​«​សមរភូមិ​ក្រោយ​» លើកកម្លាំង​ជុំវិញ​ខ្លួន​ដើរ​អុក​ឡុក រំលោភ​បំពាន​ដូច «​ប្លន់​ទាំង​ថ្ងៃ​»​ដណ្តើម​កាន់កាប់​ដី​ជាអចលនទ្រព្យ​អ្នក​ទន់ខ្សោយ​ច្រើន​ទីតាំង​មក​ហើយ អត់​ទាន់​ឃើញ​មាន «​មេ​ធំ​ៗ» ទប់ស្កាត់​ឡើយ ធ្វើ​ឱ្យ​មានការ​«​សង្ស័យ​»​ថា មក​ពី​អ្នក​រំលោភ​គេ​មាន​សក្តិ​ធំ​ពេក​ទេ​ដឹងបានជា «​ថ្លើមពាសមេឃ​» ម្លុ​ឹ​ង​ៗ ។

មហាជន​ដែល​កំពុង​ស្ថិត​នៅ «​សមរភូមិ​មុខ​» ជាមួយ​ផ្កាយ​មាស​ប្រាំ​សម្តេច​តេ​ជោ​សែន​បាន​ពោល​ពាក្យ​ទាំង​ឈឺចាប់​និង​ទម្លាយ​អាថ៌​កំបាំង​ដោយ​សុំ​ដាក់​សំណួរ​យ៉ាង​ខ្លី​ថា តើ​ជ្រាប​ទេ នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​មាន «​អ្នក​ពាក់​ផ្កាយ​» អុកឡុក​យក​ដី​កម្មសិទ្ធិ​របស់​ប្រជាជន​យ៉ាង បំពាន ឃើញ​នៅ​តែ​មាន​អំណាច​ដដែល ។ ថ្មី​ៗ​បំផុត​នេះ​នៅ​បឹង​សំរោង ជាយ​រាជ ធានី​ភ្នំពេញ ក៏​មាន​ផ្កាយ​២​ម្នាក់​កំពុង​គំរាម​យក​ដី​របស់​ប្រជាជន​ស្លូត​ត្រង់​ដែរ ។

មេ​អាណាចក្រ​ដែនដី​បឹង​សំរោង​ដឹង​ច្បាស់​ជាងគេ ប៉ុន្តែ​ម៉េច​ហ៊ាន​លូក​ទៅ ព្រោះ​ផ្កាយ​ដល់​ទៅ​២ មិនធម្មតា​ទេ ។ មាន​អ្នកកាសែត​ម្នាក់​នៅ​ទីនោះ​ឃើញ​លោក​ផ្កាយ​២ ដក​កាំភ្លើងខ្លី​អា​ម៉េ​បញ្ចូល​គ្រាប់ និង​បញ្ជា​ឱ្យ​កូន​ចៅ​ដេញ​វ៉ៃ​កម្មករ​ចាំ​ដី រត់​ជាន់​គ្នា​យករួចខ្លួន​គ្រប់​គ្នា​ក៏​មាន​ដែរ ។ប៉ុន្តែ​អំណាច​ល្អិតល្អោច​ត្រឹម​ថ្នាក់​ខណ្ឌ​ថ្នាក់​ប៉ុស្តិ៍ ម៉េច​ហ៊ាន​ទៅ ? សូ​ម្បី​អ្នកតំណាង​រាស្ត្រ​ម្នាក់​លោក​ជំទាវ ឡោក ខេ​ង ឃើញ​ផ្ទាល់​ភ្នែក​ក៏​ញាក់​សាច់​ដែរ ។

មហាជន​បាន​យល់​ឃើញ​ថា សម្តេច​ផ្កាយ​ប្រាំ​ទំនង​មិន​បាន​ជ្រាប​ទេ ប៉ុន្តែ​លោក​ផ្កាយ​បី​មេបញ្ជាការ​កង​ទ័ពជើងគោក ពិតជា​បាន​ជ្រាប​រួច​ហើយ ដែល​មហាជន​កំពុង​នៅ​សង្ស័យ​ថា «​ទំនង​បាន​ត្រឹមតែ​ជ្រាប​ប៉ុណ្ណោះ​» ។ បាន​កត់សម្គាល់​ឃើញ​ជា​ផ្លូវការ​ថា មន្ត្រី​នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ខ្លះ ដែល​មាន​គោ​រម្យ​ងារ​«​ឧកញ៉ា​»​ត្រូវ​បាន​«​លុប​ឧកញ៉ា​»​ហើយ ទុក​តែ​«​បុណ្យ​សក្តិ​»​ប៉ុណ្ណោះ ។ នេះ​ជា​យុទ្ធសាស្ត្រ ប្រកបដោយ «​គតិបណ្ឌិត​» របស់​សម្តេច​តេ​ជោ​សែន ដែល​ចាត់​ទុក​ថា ជា​ការ «​វះកាត់​ប្រភេទ​ទី​១» បាន​សម្រេច​ល្អ ។

មហាជន​សម័យនេះ នៅ​យល់​ឃើញជាក់ស្តែង​ទៀត​ថា នៅ​សល់​«​ប្រភេទ​ទី​២»​ទៀត ដែលសុំ​មេត្តា​«​វះកាត់​»​ជា​បន្ត ។កិច្ច​ពិភាក្សា​គ្នា​មួយ​ក្នុង​«​សមរភូមិ​មុខ​»​បាន​សម្តែង​មតិ​ថា ប្រភេទ​ទី​២​នោះ​គឺ​«​បុណ្យ​សក្តិ​និង​មុខ
របរ​» ត្រូវ​តែ​ដាក់​ក្នុង​ប្រធានបទ​មួយ ។ ក្នុង​កងកម្លាំងប្រដាប់អាវុធ បើ​យក «​បុណ្យ​សក្តិ​»​ត្រូវ​បោះបង់
«​មុខរបរ​» និង​បើ​យក «​មុខរបរ​» ត្រូវ​បោះបង់​«​បុណ្យ​សក្តិ​» ព្រោះ​មាន​អ្នក​យកបុណ្យ​សក្តិ​ខ្លះទៅ
ប្រកប​របរ​គួ​ជេ​ដី​ផង រំលោភ​យក​ដី​គេ​ផង​ដែរ ។

ប្រសិនបើ​មានការ «​វះកាត់​ប្រភេទ​ទី​២» នេះ​ទទួល​បាន​«​ជោគជ័យ​»​មែន​…​សង្គម​កម្ពុជា​លែង​មាន​អំពើ​គាបសង្កត់ លែង​មានការ​កេង​ប្រ​វញ្ច លែង​មានការ​រំលោភ​ទាំង​កម្រោល លែង​មានការ «​មិន​ខ្លាច​ច្បាប់​» លែង​មាន​អ្នក​ច្បាប់​ខ្លាច​និងលែង​មាន «​ទឹកភ្នែក​» ប្រជាជន​ស្លូតត្រង់​ជាក់​ជា​មិន​ខាន ។​ល​។មិន​ទាន់​មាន​ជំនឿ​ថា «​ការ​វះកាត់​ប្រភេទ​ទី​២» អាច​កើត​មាន​ឡើយ ព្រោះ​បើ​តាម ការ​ស្រាវជ្រាវ​ដោយ​ត្រួស​ៗ «​កើត​មាន​ពេញ​ទឹក​ពេញ​ដី​» ព្រោះ​មុខរបរ​និង​អំណាចវា​ដើរ​ទន្ទឹម​គ្នា ទើប​ក្លាយជា​សេដ្ឋី​ថ្មី​គួរ​ឱ្យ​ប្រ​មើ​មើល​ពន់​ពេក ៕

អត្ថបទសរសេរ ដោយ