ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ស៊ូ​ជី​ ស្នើ​ដក​បណ្ដឹង​ប្រល័យ​ពូជ​សាសន៍

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១២​ធ្នូ​បាន​ស្នើ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អ​.​ស​.​ប បដិសេធ​ពាក្យបណ្ដឹង​ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង​ប្រទេស​លោកស្រី ដោយសារ​ការ​បង្ក្រាប​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា ដោយ​លោកស្រី​យល់​ថា​យក​ល្អ សំណុំរឿង​នេះ​គួរ​ស្ថិត​ក្នុង​ដៃ​តុលាការ​មី​យ៉ា​ន់​ម៉ា​។ នា​ថ្ងៃ​ទី​៣​និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សវនាការ​ជា​សាធារណៈ រៀបចំ​ធ្វើ​នៅ​ទីក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១២​ធ្នូ​បាន​ស្នើ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អ​.​ស​.​ប បដិសេធ​ពាក្យបណ្ដឹង​ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង​ប្រទេស​លោកស្រី ដោយសារ​ការ​បង្ក្រាប​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា ដោយ​លោកស្រី​យល់​ថា​យក​ល្អ សំណុំរឿង​នេះ​គួរ​ស្ថិត​ក្នុង​ដៃ​តុលាការ​មី​យ៉ា​ន់​ម៉ា​។

នា​ថ្ងៃ​ទី​៣​និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សវនាការ​ជា​សាធារណៈ រៀបចំ​ធ្វើ​នៅ​ទីក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់ ក្រោយ​ពា​ក្ប​បណ្ដឹង​នេះ​ដាក់​ដោយ​ប្រទេស​ហ្គំ​ប៊ី លោកស្រី​ស៊ូ​ជី​ថ្លែង​ថា មី​យ៉ា​ន់​ម៉ា​ស្នើ​ដល់​តុលាការ​ដក​ពាក្យបណ្ដឹង​នោះ​។ លោកស្រី​បន្ត​ថា​ក្នុង​ករណី​ផ្ទុយ​ពី​នេះ នោះ​តុលាការ​ត្រូវ​បដិ​សេធ​សំណើ​ចាត់​បណ្ដា​វិធានការ​បណ្ដោះអាសន្ន​ដែល​ទាមទារ​ដោយ​ហ្គំ​ប៊ី​។

ហ្គំ​ប៊ី​ទាមទារ​ជា​ថ្មី​នា​ថ្ងៃ​ទី​១២​ធ្នូ​ឲ្យ​ចាត់​បណ្ដា​វិធានការ​បន្ទាន់ ដែល​អាច​ការពារ​ជនជាតិភាគតិច​រ៉ូ​ហី​ុ​ង​យ៉ា​។ តុលាការ​សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​បញ្ជាក់​ថា​តើ​នៅ​ពេល​ណា​ខ្លួន​នឹង​ប្រកាស​ពី​បណ្ដា​វិធានការ​បណ្ដោះអាសន្ន​ជាយថាហេតុ​ទាំងនោះ​នៅឡើយ​។ ខណៈ​ដែល​តុលាការក្រុង​ឡា​អេ​ផ្ដោត​លើ​ចំណុច​នេះ នោះ​នីតិវិធី​អាច​បន្ត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។

កាលពី​ថ្ងៃ​ទី​១២​ធ្នូ​មេធាវី​របស់​ហ្គំ​ប៊ី​យល់​ថា តុលាការអន្តរជាតិ​អាច​មិន​ផ្ដល់​ឥណទាន​ណាមួយ​ដល់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ខណៈ​ដែល​ប្រទេស​នេះ​អះអាង​ថា បណ្ដា​ទាហាន​ដែល​ជាប់ចោទ​ពី​បទ ធ្វើ​ទុក​បុក​ម្នេញ​នឹង​មិន​ត្រូវ​កាតទោស​ទេ​នោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ