ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិ​ភ​លោក​លើក​ទី​6

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ស្វា​គមន៍​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​មក​ពី ២៣​ប្រទេស ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក​លើក​ទី​៦(The 6th WVVF…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ស្វា​គមន៍​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​មក​ពី ២៣​ប្រទេស ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក​លើក​ទី​៦(The 6th WVVF World Vovinam Championship 2019) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​២២ ខែ ធ្នូ ឆ្នាំ​២០១៩ ។

លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានឱ្យ​ដឹង​ថា ពេល​នេះ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ក្នុង​នាម​ជា​ម្ចាស់ ផ្ទះ​ដើម្បី​ប្រកួត​ដណ្ដើម​យក​មេដាយ​ជូន​ប្រទេស​ជាតិ ។ យើង​ធ្លាប់​មានបទពិសោធន៍​រួច​មក​ហើយ កាលពី​ប្រទេស​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ កម្ពុជា​យើង​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ពេល​នេះ​យើង​នៅ​តែ​មាន​សង្ឃឹមថានឹង​ធ្វើ​បាន​ល្អ​ដូច​កាលពី​នៅ​ប្រទេស​ឥណ្ឌា​ដែរ ។

ម្យ៉ាងវិញទៀត អ្វី​ដែល​ជា​សក្ដានុពល​សម្រាប់កម្ពុជា​យើង គឺ​ដោយសារ​តែ​យើង​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ី​អាគ្នេយ៍​ចំនួន​២​លើក​រួច មក​ហើយ ។ មិនតែប៉ុណ្ណោះ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធិ​ជាង​៤០​នៅ​លើ​ពិភពលោក គេ​មាន​បំណង​ចង់​មក​ប្រទេស​កម្ពុជា ដែល​មាន​ភាព​ល្បីល្បាញ​ពី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្ប​ធ​ម៍​ដ៏​សម្បូរ​បែប ជា​ពិសេស​ប្រាសាទ អង្គរវត្ត​តែ​ម្ដង ដោយ​បណ្ដា​ប្រទេស​នានា​ដែល​មក​ចូលរួម​ប្រកួត គេ​សន្យា​ថា​ពេល​ប្រកួត​ចប់​នឹង​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​មុន​ពេល​ត្រឡប់​ទៅ​វិញ ។

លោក អ៊ូ រតនា បាន​បន្ត​ទៀត​ថា ការ​ប្រកួត​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​យើង ក្នុងការ​កសាង​សមត្ថភាព​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​វ៉ូ​វី​ណា​ម​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ។ អ្វី​ដែល
សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​យើង​ចង់ឱ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក បានឃើញ​ពី​សមត្ថ
ភាព​អាជ្ញាកណ្ដាល ចៅក្រម​កម្ពុជា គឺជា​មន្ត្រី​ដែលមាន​សមត្ថភាព​កម្រិត​អន្តរជាតិ​ថែម​ទៀត​។

បច្ចុប្បន្ន​នេះ យើង​កំពុង​រួម​គ្នា​ក៏​សាង​បន្ថែម​នូវ​កិត្តិយស កិត្យានុភាព​របស់​ជាតិ​លើ​ឆាក​អន្តរ
ជាតិ តាម​រយៈ​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ឡើង ហើយ​ក៏​ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ប្រពៃណី វប្បធម៌ ទេសចរណ៍​ជូន​មិត្ត​អន្តរជាតិ​បាន​ស្គាល់​ទៀត​ផង ។

លើស​ពី​នេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា
វ៉ូ​វី​ណា​ម​កម្ពុជា បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ត្រៀម​លក្ខណៈ​បច្ចេកទេស​ឆ្ពោះទៅ​ដណ្ដើម​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ