ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO គ្រោង​វិនិយោគ​ទឹកប្រាក់ 7 កោដិ​​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​បង្កើត និង​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី 5G & 6G

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោម​ប្រធានបទ «​ភាព​ច្នៃប្រឌិត​ឥត​ព្រំដែន​» ត្រូវ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ​នៅ​ទីក្រុង​សិន​ជិន ប្រទេស​ចិន កាលពីដើម​ស​ប្តា​ហ៍​នេះ​។…

ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោម​ប្រធានបទ «​ភាព​ច្នៃប្រឌិត​ឥត​ព្រំដែន​» ត្រូវ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ​នៅ​ទីក្រុង​សិន​ជិន ប្រទេស​ចិន កាលពីដើម​ស​ប្តា​ហ៍​នេះ​។

https://youtu.be/lRE5OEuio9s

ដំបូង OPPO បាន​ពន្យល់​អំពី​គម្រោង​វិធានការ​របស់​ខ្លួន នា​យុគសម័យ​សមាហរណកម្ម​នៃ​បណ្តាញ​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ បន្ទាប់​មក​ក៏​បាន​បង្ហាញ​នូវ​ផលិតផល​ទំនើប​ៗ​ជា​ច្រើន រួម​មាន នាឡិកា​ឆ្លាត​វៃ (Smart Watch), កាស​ឆ្លាត​វៃ (Smart headphones), 5G CPE, និង វ៉ែនតា AR ដែល​បំពាក់​មក​ជាមួយ​នូវ Flash Charging បច្ចេកវិទ្យា 5G -​ល​-​។

នៅ​ក្នុង​អង្គប្រជុំ លោក Tony Chen ដែល​ជានា​យក​ប្រតិបត្តិ និង ស្ថាបនិក ក្រុមហ៊ុន OPPO បាន​ថ្លែង​ថា «​ខណៈ​បច្ចេកវិទ្យា 5G និង AI កាន់តែ​រីក​ចម្រើន បណ្តាញ​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ ក៏​កើនឡើង​ដល់​ចំណុច​នោះ​ផង​ដែរ​។ យើង​ជឿជាក់​ថា ផ្នត់គំនិត​នៃ​បណ្តាញ​ត​ភ្ជាប់ គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​គ្រឹះ នៃ​ការ​រួម​បញ្ចូល​គ្នា និង​ធ្វើ​សមាហរណកម្ម នា​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​។ គំនិត​នៃ​បណ្តាញ​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ ស្ថិត​នៅ​លើ​បួន​ផ្នែក​សំខាន់​ៗ ដូច​ជា ការ​រួម​បញ្ចូល បច្ចេកវិទ្យា និង សេវាកម្ម​, ការ​ធ្វើ​សមាហរណកម្ម​អង្គភាព​, ការ​រួម​បញ្ចូល វប្បធម៌ និង បច្ចេកវិទ្យា​, សិល្បៈ និង​មនុស្សជាតិ​»​។

លោក Chen បន្ថែម​ថា​៖ «OPPO មិនមែន​គ្រាន់តែ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​ប៉ុណ្ណោះ​ទេ​! តាម​ពិត ស្មា​ត​ហ្វូ​ន​គ្រាន់តែ​ជា​គន្លឹះ​ដ៏​ងាយស្រួល សម្រាប់ OPPO បង្ហាញ​នូវ​សេវាកម្ម និង បច្ចេកវិទ្យា​ចំរុះ​។ មិន​ថា​តែ OPPO សូ​ម្បី​តែ ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ទាំងមូល ក៏​គ្មាន​ក្រុមហ៊ុន​ណា ផ្តោត​តែ​លើ​ស្មា​ត​ហ្វូ​ន​មួយ​មុខ​ទេ​!»​។

យុទ្ធសាស្ត្រ​សំខាន់​បី សម្រាប់​យុគសម័យ​បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ
លោក Chen បាន​ប្រកាស​ថា សម្រាប់​រយៈពេល​៣​ឆ្នាំ​ខាង​មុខ OPPO ត្រៀម ទឹកប្រាក់​ចំនួន 7 កោដិ​ដុល្លារ​អា​មេ​រិ​ក វិនិយោគ​លើ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ R&D ក្នុង​ការ​អភិវឌ្ឍន៍ ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ទាំង Hardware និង Software និង ប្រព័ន្ធ 5G/6G, AI, AR, តំបន់​ផ្ទុក​ទិន្នន័យ​ធំ​ៗ និង បច្ចេកវិទ្យា​ឈានមុខ​ដទៃ​ទៀត​។

ដើម្បី​ក្តោប​យក​ឱកាស​បច្ចេកវិទ្យា 5G, OPPO មាន​គម្រោង​អនុវត្តន៍​យុទ្ធសាស្ត្រ​3​ចំណុច ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន និង​ចាប់ផ្តើម​ប្តេជ្ញា​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ស្នូល R&D ឆ្ពោះទៅ​កាន់ បច្ចេកវិទ្យា​ឈានមុខ​លំដាប់​ពិភពលោក​។ ចំណុច​ទី​2 OPPO នឹង​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​អេកូឡូស៊ី សម្រាប់​ផលិតផល​ឆ្លាត​វៃ ជាមួយនឹង​ស្មា​ត​ហ្វូ​ន​គឺជា​គន្លឹះ​ចាំបាច់​។ ចំណុច​ចុង​ក្រោយ OPPO នឹង​បន្ត​គិត​លើ​សេវាកម្ម​សម្រាប់​អ្នក​ប្រើប្រាស់​, និង​នាំ​មក​នូវ​មាតិកា និង​សេវាកម្ម​កាន់តែ​ច្រើន និង​ប្រសើរ​ដល់​អតិថិជន​។

ការ​បង្កើត ប្រព័ន្ធ​សមាហរណកម្ម​បច្ចេកវិទ្យា ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍ បច្ចេកវិទ្យា 5G ដ៏​អស្ចារ្យ
លោក Levin Liu នាយក​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ និង ជា​អនុប្រធាន​ក្រុមហ៊ុន OPPO បាន​មាន​ប្រសាសន៍​ថា​៖ «​ចំពោះ​មុខ​យុគសម័យ​បច្ចេកវិទ្យា 5G, OPPO នឹង​ឈរ​នៅ​ជួរ​មុខ​គេ ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា 2.0 ដែល​ជា​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​ថ្មីស្រឡាង​ដល់​អ្នក​ប្រើប្រាស់​។

ខណៈ​ការ​រួម​បញ្ចូល​គ្នា​រវាង បច្ចេកវិទ្យា និង​សេវាកម្ម បាន​ក្លាយជា​សក្តានុពល OPPO កំពុង​តែ​បង្កើត​នូវ សមាហរណកម្ម ម៉ូ​ឌែ​ល​បច្ចេកវិទ្យា ដែល​គ្រប់​ដណ្តប់​លើ 5 វិស័យ រួម​មាន សម្ភារៈ​, ទិន្នន័យ​, កុំព្យូទ័រ​, សេវាកម្ម និង សេណា​រី​យ៉ូ​។ ក្នុង​ចំណោម​ម៉ូ​ឌែ​ល​ទាំងនោះ បច្ចេកវិទ្យា 5G និង AI ត្រូវ​បាន​ប្រើ​ជា​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​ស្នូល ក្នុង​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ថ្មឺ​ៗ ផ្តល់​នូវ​បទ​ពិសោធន៍​ពេញលេញ និង​សម​ស្រប​។ OPPO អនុវត្តន៍​តាម «​សេណា​រី​យ៉ូ​វ័ណ្ឌ​3» ដែល​​គ្របដណ្តប់​លើ សេណា​រី​យ៉ូ ផ្ទាល់ខ្លួន សេណា​រី​យ៉ូ​បញ្ឈរ និង សេណា​រី​យ៉ូ​សមាហរណ​កម្ម។

លោក Liu បាន​បន្ថែម​ផង​ដែរ​ថា ក្រុមហ៊ុន OPPO គ្រៅ​ង​នឹង​ដាក់​លក់​នាឡិកាដៃ​ឆ្លាត​វៃ កាស​ឥត​ខ្សែ និង​ផលិតផល 5G CPE នៅ​ក្នុង​ត្រីមាស​ទី 1 ឆ្នាំ​2020 ខាង​មុខ​នេះ ។

ភាព​ជា​ដៃគូ​សម្រាប់​យុគសម័យ បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ
ក្នុង​សន្និសីទ​នេះ OPPO និង IHS Markit ដែល​ជា​ស្ថាប័ន​ផ្គត់ផ្គង់​ព័ត៌មាន​សកល​ឈានមុខ​គេ បាន​សហការ​គ្នា បញ្ចេញ​នូវ​សៀវភៅ (The Whitepaper) ក្រោម​ចំណងជើង​ថា «​បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ​» គឺជា​ការ​ឈូង​ចាប់​យក​ឱកាស បច្ចេកវិទ្យា 5G, AI និង Cloud»​។ ផ្អែក​លើ​និន្នាការ និង​ការ​ត្រួតពិនិត្យ នៃ​ឧស្សាហកម្ម ក្នុង​យុគសម័យ​បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ​ដោយ​បច្ចេកវិទ្យា​5G, សៀវភៅ​នេះ (The Whitepaper) បាន​ឆ្លុះ​បញ្ចាំង​នូវ គោលការណ៍​សម្រាប់​ការ​អភិវឌ្ឍន៍​ឆ្លាត​វៃ និង សមាហរណកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។

លើស​ពី​នេះ OPPO ក៏​បាន​រៀបចំ​វេទិកា ក្រោម​ប្រធានបទ «​សមាហរណកម្ម​បច្ចេកវិទ្យា 5G សកល សម្រាប់​អនាគតកាល​» ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​ៗ រួម​មាន លោក Henry Tang ប្រធាន​អ្នក​វិទ្យាសាស្ត្រ 5G របស់ OPPO , លោក Wu Xiaobo អ្នកនិពន្ធ​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ និង​ជា​ស្ថាបនិក​នៃ​វប្បធម៌​កែ​ច្នៃ Hangzhou Bajiuling និង មជ្ឈមណ្ឌល​បោះពុម្ព​ហិរញ្ញវត្ថុ Lanshizi, លោក Tom Morrod នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន IHS Markit, លោក Wei Qing ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន Microsoft (​ចិន​) និង​ជា​សាស្ត្រាចារ្យ​ពិសេស​នៃ​សាកល​វិទ្យាល័យ Peking, លោក Chen Baoquan នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កុំព្យូទ័រ​ជួរ​មុខ និង​អ្នកជំនាញ​ខាង​ឧស្សាហកម្ម និង​ជា​អ្នកប្រាជ្ញ​, និង​លោក Wu Sheng ស្ថាប​និក​នៃ Scene Lab បាន​ចូលរួម​ចែករំលែក និង​ផ្លាស់​ប្តូរ​គំនិត សម្រាប់​សមាហរណកម្ម បច្ចេក​វិទ្យា 5G ។

ការ​យល់​ដឹង​ស៊ីជម្រៅ អំពី​និន្នាការ​សមាហរណកម្ម តំណ​ភ្ជាប់​ដ៏​ឆ្លាត​វៃ និង​គម្រោង​អភិវឌ្ឍន៍​ផែន​ការ បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ក្រុមហ៊ុន OPPO បាន​ប្តេជ្ញា បន្ត​ផ្តោត​លើ ការ​ផលិត​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​។ គោលដៅ​ស្នូល គឺ​ការ​អភិវឌ្ឍន៍​យូរអង្វែង​លើ​ជំនួញ​ឩ​បក​រណ៍​ឆ្លាត​វៃ និង ផ្តល់​នូវ​បទ​ពិសោធន៍​បច្ចេកវិទ្យា​ឈានមុខ​ដល់​អតិថិជន​របស់ OPPO​។

លោក Chen បាន​លើក​ឡើង​ថា OPPO នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន ហើយ​កំពុង​ដុតដៃដុតជើង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ឧស្សាហកម្ម​ផ្សេង​ៗ ជា​ចង្វាក់​ផលិត​កម្ម ក្នុង​ការ​បើកផ្លូវ​សម្រាប់​ធ្វើ​សមាហរណកម្ម ដ៏​ឆ្លាត​វៃ​នា​ថ្ងៃ​អនាគតកាល​។ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ