ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​កងទ័ព និង​នគរបាល​វរៈ​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​ទទួល​បាន​ផ្ទាំង​សូ​ឡា

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​កងទ័ព និង​នគរបាល​វរៈ​ព្រំដែន​កម្ពុជា​-​ឡាវ​ចំណុច​ស្វាយ​ធំ និង​កោះទន្សាយ នៃ​ស្រុក​សៀម​ប៉ា​ង ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​កងទ័ព និង​នគរបាល​វរៈ​ព្រំដែន​កម្ពុជា​-​ឡាវ​ចំណុច​ស្វាយ​ធំ និង​កោះទន្សាយ នៃ​ស្រុក​សៀម​ប៉ា​ង ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដោយ​ក្នុង​មួយ​គ្រួសារ ឬ​១​ខ្នង​ផ្ទះ​ទទួល​បាន​ផ្ទាំង​សូ​ឡា​ចំនួន​មួយ​ផ្ទាំង និង​ពិល​១​គ្រឿង សរុប​ទាំងអស់​មាន​ចំនួន​៥០០​គ្រួសារ ស្មើនឹង​៥០០​ខ្នង​ផ្ទះ​។

លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង រួម​ដំណើរ​ជាមួយនឹង​មន្ត្រីរាជការ​នៃ​អង្គភាព​ជុំវិញ​ខេត្ត​បាន​ចុះ​ទៅ​ដល់​ចំណុច​ខាងលើ និង​ធ្វើការ​ចែក​អំណោយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។ កងទ័ព និង​នគរបាល​វរៈ​ព្រំដែន ចំនួន​៥០០​គ្រួសារ មាន​ក្តី​សោមនស្ស​រីករាយ ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ចុះ​សួរសុខទុក្ខ​ដល់​កងកំលាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ កំពុង​ឈ​ជើងការ​ពារ​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ហើយ​បាន​ពាំនាំ​នូវ​អំណោយផ្ទាំងសូឡា​​ប្រើ​ពន្លឺព្រះអាទិត្យ ចែក​ជូន​ដើម្បី​ប្រើប្រាស់​ក្នុងផ្ទះ​នីមួយ​ៗ​។

លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា កម្លាំង​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ​ដែល​យក​មក​ចែក​ជូន​គ្រួសារ​កងទ័ព និង​នគរបាល​វរៈ​ព្រំដែន​នា​ពេល​នេះ ទោះបីជា​មិន​អាច​ប្រើប្រាស់​កម្លាំង​អគ្គិសនី​ខ្លាំង​ក៏​ពិតមែន តែ​វា​ជា​ចំណែក​មួយ​ផ្តល់​ពន្លឺ​នៅ​ក្នុងផ្ទះ​របស់​យើង​បាន​។

លោក អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី មិន​បាន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ដោយ​សម្តេច បាន​គិតគូរ​សុខទុក្ខ​ជា​និច្ច​ដល់​កងកំលាំងប្រដាប់អាវុធ​ការពារ​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ