ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool បង្ហើប​ពី​កីឡាករ​ដែល​ខ្លួន​ទិញ​យក​មុនគេ​នៅ​ខែមករា​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​ហង្ស​ក្រហម Liverpool បាន​ទិញ​កីឡាករ​តែ​ម្នាក់​គត់​មុន​យុទ្ធនាការ​ឆ្នាំ ២០១៩/២០ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្រមព្រៀង​ជា​គោលការណ៍​សម្រាប់​ការ​ចុះហត្ថលេខា​លើក​ដំបូង​នៅ​ខែមករា​ឆ្នាំ​២០២០ របស់​ពួក​គេ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​ហង្ស​ក្រហម Liverpool បាន​ទិញ​កីឡាករ​តែ​ម្នាក់​គត់​មុន​យុទ្ធនាការ​ឆ្នាំ ២០១៩/២០ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្រមព្រៀង​ជា​គោលការណ៍​សម្រាប់​ការ​ចុះហត្ថលេខា​លើក​ដំបូង​នៅ​ខែមករា​ឆ្នាំ​២០២០ របស់​ពួក​គេ ដែល​យកឈ្នះ​លើ​ការ​ប្រជែង​ដោយ Manchester United​។

ខ្សែការពារ Sepp van den Berg ដែល​ជា​អតីត​កីឡាករ​របស់ PEC Zwolle គឺជា​កីឡាករ​ដែល Liverpool ទិញ​យក​តែ​ម្នាក់​គត់​នៅ​រដូវ​កាល​នេះ ដែល​ទិញ​បាន​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមិថុនា – សីហា ខណៈ​អ្នកចាំទី Adrian បាន​ទិញ​ចូល​ដោយ​គ្មាន​ប្រាក់​បង់​ផ្តាច់​កុងត្រា​។

ទោះ​យ៉ាងណា​បន្ទាប់​ពី​ត្រូវ​បាន​កីឡាករ​ជប៉ុន Takumi Minamino នៅ​ក្លិប Red Bull Salzburg ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​ការ​លេង​នៅ UEFA Champions League រដូវ​កាល​នេះ​មក លោក Klopp ដែល​ជា​គ្រូបង្វឹក​ពេល​នេះ​ហាក់បីដូចជា​ជិត​ទិញ​បាន​ហើយ​។

យោង​ទៅ​តាម​កាសែត The Independent បានអោយ​ដឹង​ថា កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ជា​ទឹកប្រាក់​ត្រឹមតែ ៧.២៥​លាន​ផោន ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​គិត​ថា វា​ជា​តម្លៃ​ធូរ​ថ្លៃ​ជាងគេ​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ​។ កីឡាករ​អន្តរជាតិ​ជប៉ុន​រូប​នេះ​អាច​លេង​បាន​គ្រប់​តួនាទី​ទាំងអស់ ហើយ Liverpool ត្រូវ​បាន​គេ​យល់​ឃើញ​ថា​បាន​ព​ន្លឿ​ន​ការ​ទិញ​យក ក្រោយ​ពី​លឺ​ថា​មានការ​ប្រជែង​ចង់បាន​ពី​សំណាក់ Manchester United និង ក្លិប​ផ្សេង​ៗ​ទៀត​។

លោក Christoph Freund ប្រធាន​ផ្នែក​កីឡា​នៅ​ក្លិប Salzburg បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា បច្ចុប្បន្ន​នេះ​ពិតជា​មានការ​ពិភាក្សា​ជាមួយ Liverpool​។ វា​ជា​កិត្តិយស ដែល​ក្លិប​ទាំងឡាយ​ចាប់អារម្មណ៍​កីឡាករ​របស់​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ