ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ក្នុង​ក្រុង ខណៈ​បុណ្យ​សមុទ្រ​ខិត​ជិត​ចូល​មក​ដល់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ថ្ងៃ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ ២២ ខែធ្នូ​នេះ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ រីឯ​ការ​រៀបចំ​តុបតែង​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័ ការ​សំអាត​អនាម័យ​បរិស្ថាន ការ​រៀបចំ​សណ្តាប់ធ្នាប់​សារ​ណ​:​នៅ​ក្នុង​ក្រុង​កំពត…

ខេត្តកំពត ៖ ថ្ងៃ​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ ២២ ខែធ្នូ​នេះ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ រីឯ​ការ​រៀបចំ​តុបតែង​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័ ការ​សំអាត​អនាម័យ​បរិស្ថាន ការ​រៀបចំ​សណ្តាប់ធ្នាប់​សារ​ណ​:​នៅ​ក្នុង​ក្រុង​កំពត ក៏​បាន​រៀបចំ​យ៉ាង​មមាញឹក​ចាប់តាំងពី​ខែវិច្ឆិកា​កន្លង​មក ឃើញ​ថា​មានការ​រៀបចំ​បាន​ពី​៨០​ទៅ​៩០​ភាគរយ​ហើយ​ដែរ​។

ជាមួយនឹង​ការ​រៀបចំ​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្តកំពត បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញា​ធូរ​ក្រុង​សង្កាត់​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ប្រតិភូ​រដ្ឋបាល​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ឡើង​វិញ​ពី​ការ​រៀបចំ​ខាងលើ តើ​នៅ​កន្លែង​ណាខ្លះ​ដែល​ធ្វើ​មិន​ទាន់​ហើយ​តាម​ការ​កណ​ត់នៃ​ស្មារតី​ប្រជុំ​របស់​រដ្ឋបាល​ខេត្ត និង​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ខេត្តកំពត​យើង ហើយ​កន្លែង​ណាខ្លះ​ដែល​បាន​រៀបចំ​ហើយ​រួចរាល់​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា នៅ​តែ​រយៈពេល​១០​ថ្ងៃ​ទៀត​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​នៅ​គ្រប់​គ្នា​រំពឹង​ទុក​ឱកាស​ដ៏​អធិកអធម​និង​ចូល​មក​ដល់​។ ជា​ការ​ពិត​ណាស់​ល​ទ្ឋ​ផល​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះសង្ឃ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​ដែរ​ដើម្បី​ឱ្យ​ក្រុង​កំពត​ទាំងមូល​ក្លាយ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​បាន​លេច​ឡើងជា​បណ្ដើរ​ៗ​ហើយ​នោះ ។ ប៉ុន្តែ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​ចង់​ឲ្យ​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នេះ​ក្លាយជា​គំរូ​តាម​រយៈ​ការ​ស្រូប​ទាញ​ភ្ញៀវ​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​កន្លង​មក​មិន​ធ្លាប់​មាន​។
លោក​ជាវ តា​យ អភិបាលខេត្ត​បាន​បន្ត​ថា អ្វី​ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចាប់អារម្មណ៍​មក​លេង​កំសាន្ត​នោះ​គឺ​អនាម័យ​បរិ​ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​បដិសណ្ឋារកិច្ច​ល្អ ។

ជា​ការ​ពិត​ណាស់ ជាក់ស្ដែង​ភាព​ខ្វះចន្លោះ​ខ្វះខាត​មួយ​ចំនួន​ក៏​នៅ​កើត​មាន​ដែល​តម្រូវ​ឲ្យ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​រួម​គ្នា​បំពេញបន្ថែម​ដើម្បី​ឲ្យ​ការ​គ្រោងទុក​ទទួល​បាន​ជោគជ័យ​។ កិច្ចការ​ដែល​ត្រូវធ្វើ​ជា​បន្ទាន់​បន្ថែម​ទៀត​នោះ​គឺ​ការ​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​បន្ថែម​តាម​បណ្ដោយ​ផ្លូវ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​និង​មន្ទីរ​ធនធានទឹក ។ ចំពោះ​ស្លាក​យីហោ​ដែល​តាំង​គ្មាន​សណ្តាប់ធ្នាប់​ត្រូវ​កាត់​ចេញ​និង​កែសម្រួល​តាម​ដងផ្លូវ​ជាតិ​លេខ​៣ ចំណុច​ផ្លូវ​វាង​ក្រុង​ទីរួមខេត្ត​។ ការ​ដក​ចេញ​នូវ​ផ្ទាំង​ប៉ាន់​ណូ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​សហគ្រាស​ក៏​ដូច​ជា​ហាង​លក់ទំនិញ​នានា​ដែល​លយ​ចូល​ចំណី​ផ្លូវ​។ ដោយឡែក​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រះបាទ​អង្គឌួង​ចាប់ពី​ចំណុច​រូបសំណាក​ត្រី​ផ្សោត​ដល់​ផ្លូវជាតិ​លេខ​៣៣ ត្រូវ​ដាំ​ដើម​រំដួល​នៅ​អម​សងខាង​ផ្លូវ​ដើម្បី​ភាព​ស្រស់​ស្អាត​យូរអង្វែង ។

លោក​អភិបាលខេត្ត​ក៏​បាន​ដាស់តឿន​ដល់​អភិបាលក្រុង និង​អាជ្ញាធរ​សង្កាត់​ចុះ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​ទាំងអស់​ថា​ឲ្យ​បន្ត​សហការ​កែ​លម្អ​សោភ័ណ​ភាព​បង្កើន​អនាម័យ​បរិស្ថាន​តាម​រយៈ​បញ្ឈប់​ការ​ហាល​សម្លៀក​បំពាក់​ពីមុខ​លំនៅ​ឋាន​ដាក់​ធុងសំរាម​រប៉ាត់រប៉ាយ​និង​ការ​ដាក់​តាំង​ភ្លើងពណ៌​លំអ​ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​​សណ្តាប់​ធ្នាប់​របៀបរៀបរយ​នេះ​ដែរ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​រឿង​ដែល​មិន​អាច​អូស​បន្លាយ​តទៅ​ទៀត​នោះ​គឺ​រដ្ឋបាល​ក្រុង​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​សណ្តាប់ធ្នាប់​ចំពោះ​ក្រុម​រថយន្ត​តាក់ស៊ី ដោយ​តម្រូវ​ឲ្យ​ចូល​ចត​ក្នុង​ចំណត​ដើម​វិញ​ដោយ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ទីលាន​ចំណត​បាន​ស្អាត ហើយ​មិន​អាច​នាំ​គ្នា​បន្ត​ចត​លើ​ផ្លូវ​សាធារណៈ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​គ្មាន​សណ្ដាប់ធ្នាប់​និង​ជា​ភាព​បង្ក​គ្រោះថ្នាក់​ដូច​សព្វ​ថ្ងៃនេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ