ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោងស្ថាបនាផ្លូវថ្មី សម្រាប់យានយន្តអម​សង​ខាង​ផ្លូវរ​ថភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនា​ផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ា​សំរោង​ខណ្ឌពោធិ៍​សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនា​ផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ា​សំរោង​ខណ្ឌពោធិ៍​សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ និងលោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណ​ការនិងដឹកជញ្ជូន​ព្រមទាំងមន្ត្រីជំនាញបានធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង​នៅតាមបណ្ដោយផ្លូវ​រថ​ភ្លើងដោយចាប់ផ្តើមចេញដំណើរពីស្ថានីយរថភ្លើង(មុខរ៉ា)រហូតដល់ស្ថានីយសំរោងក្នុងគោលដៅឆ្ពោះ​ទៅ​ស្ថាបនាផ្លូវនេះឲ្យបានឆាប់។

លោក ឃួងស្រេង បានអះអាងថា ​គម្រោងស្ថាបនាផ្លូវនេះ ដើរតួនាទីសំខាន់​ណាស់ដែលជួយរំដោះ​ការ​ធ្វើចរាចរណ៍នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព ខណៈផ្លូវហព័ន្ធរុស្ស៊ី​បច្ចុប្បន្ន​កំពុង​ប្រឈមការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ស្ទើជារៀងរាល់ថ្ងៃ ។

គួរបញ្ជាក់ថា ផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះ​ត្រូវបានស្ថាបនា​ឡើង​ដោយ​កន្លែងខ្លះហើយ ពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួច ​ដែលមានទទឹង៧​ម៉ែត្រ​ទៅ​៥ម៉ែត្រហើយ ក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដី និងកន្លែង​ខ្លះ​ប្រជា​ពលរដ្ឋរស់នៅ៕

អត្ថបទសរសេរ ដោយ