ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ពារាំង បំពាក់​អំ​ពូ​ល​សូ​ឡា​​ជិត​៤០០​ដើម តាមផ្លូវ​សំខាន់​ៗ សម្រួល​ដល់​ការ​ធ្វើ​​ដំណើរ​របស់ពលរដ្ឋ​ពេល​យប់​

2 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង រដ្ឋបាល​ស្រុក​ពារាំង បាន​អនុវត្ត​គម្រោង​ដំឡើង​អំ​ពូ​ល​សូ​ឡា ចំនួន…

ខេត្ត​ព្រៃវែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង រដ្ឋបាល​ស្រុក​ពារាំង បាន​អនុវត្ត​គម្រោង​ដំឡើង​អំ​ពូ​ល​សូ​ឡា ចំនួន ៣៨០ ដើម ដាក់​តាម​ផ្លូវ​សំខាន់​ៗ​ក្នុងស្រុក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់​។ និង​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​មូលដ្ឋាន​ផុស​ដែរ​។

អាជ្ញាធរ​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​អំ​ពូ​ល​សូ​ឡា​នេះ មិន​ត្រឹមតែ​ជួយ​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ យុទ្ធសាស្ត្រ “​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​” ផង​ដែរ​។

លោក ចេ​ម ប្រា អភិបាលស្រុក​ពារាំង​បាន​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង​រដ្ឋបាល​ស្រុក​និង​បំពាក់​កំពូល​ភ្លើង​សូ​ឡា​សរុប​ទាំងអស់​ចំនួន 380 ដើម ក្នុង​នោះ​ផ្លូវ​លេខ​៣៨២ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៨ ទៅ​ដល់​ព្រំប្រទល់​ស្រុក​ពោធិ៍​រៀង ត្រូវ​បំពាក់​អំ​ពូ​ល​សូ​ឡា​ចំនួន​២៧០​ដើម ហើយ​អំ​ពូ​ល​សូ​ឡា ១១០ ដើម​ទៀត ត្រូវ​បំពាក់​នៅ​លើ​ផ្លូវជាតិ​លេខ ៨A ចាប់ពី​ស្ពាន​ស្នាយ​ពល​រហូត​ដល់​ចុង​ភូមិ​ត្នោត​។ អំ​ពូ​ល​សូ​ឡា​ទាំង​អស់នេះ​គឺ​ប្រើប្រាស់​ថវិកា​មូលនិធិ​របស់​រដ្ឋបាល​ស្រុក និង​ថវិកា​ចូលរួម​របស់​សប្បុរសជន​ផង​ដែរ​។

ដោយឡែក ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ពារាំង បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋបាល​ស្រុក​និង​ខេត្ត និង​បាន​លើក​ឡើង​ថា ពី​មុន​តាម​ផ្លូវ​ពេល​យប់​មាន​ភាព​ងងឹត​ខ្លាំង ពេល​ធ្វើ​ដំណើរ​ម្ដង​ៗ​ពួក​គាត់​មានការ​បារម្ភ​ច្រើន តែ​ពេល​នេះ​មាន​អំ​ពូ​ល​សូ​ឡា តាម​ផ្លូវ​ភ្លឺ​ច្បាស់ ពួក​គាត់​មាន​ភាព​កក់ក្តៅ​ជាង​មុន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ