តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមទិញដូរផលិតផល ឬសេវាកម្មតាមប្រព័ន្ធអេឡិចត្រូណិច និងអ៊ីនធើណេត ។ ដូច្នេះបើអ្នកមានចំណាប់អារម្មណ៍ដែរ ទាំងនេះគឺជាគំនិតមួយចំនួនដែលអ្នកអាចចាប់ផ្តើមជាអាជីវកម្មផ្ទាល់ខ្លួនសម្រាប់ឆ្នាំក្រោយ៖
១. ការលក់ម្ហូបអាហារលើអ៊ីនធើណេត៖
មនុស្សកាន់តែច្រើនជួបប្រទះនឹងភាពរវល់នឹងការងារ ឬអាជីវកម្មរបស់ខ្លួនដែលធ្វើឲ្យពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញម្ហូបសម្រាប់ចម្អិន ឬពេលសម្រាប់ចម្អិនអាហារទាំង ស្រុង ហើយទោះជាពួកគេមានពេលវេលាក៏ពួកគេមិនមានកម្លាំងគ្រប់គ្រាន់ដែរ ។ អ្នកអាចចាប់យកឱកាសនេះបានដោយផ្តល់សេវាដើរទិញម្ហូបសម្រាប់អតិថិជន ឬលក់ម្ហូបអាហារដែលចម្អិនសម្រាប់លើអ៊ីនធើណេត ។
២. ផ្តល់សេវាទីប្រឹក្សាប្រព័ន្ធសង្គម៖
បច្ចុប្បន្ននេះស្ទើរតែមិនមានក្រុមហ៊ុន ឬអាជីវកម្មណាដែលមិនមានវត្តមានលើប្រព័ន្ធសង្គមណាស់ ។ ជាទូទៅពួកគេតែងតែមាន Page ដើម្បីផ្តល់ភាពងាយស្រួលឲ្យអតិថិជនទាក់ទងមក ឬផ្សព្វផ្សាយផលិតផល ឬសេវាកម្មទៅឲ្យអតិថិជនដទៃដែលអាចនឹងចាប់អារម្មណ៍ ។ ប៉ុន្តែមិនមានន័យថាគ្រប់ក្រុមហ៊ុន ឬអាជីវកម្មមានជំនាញគ្រប់គ្រាន់ក្នុងផ្នែកនេះទេ ។ ប្រសិនបើអ្នកមានបទពិសោធន៍ក្នុងផ្នែកផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធសង្គម អ្នកអាចបើកអាជីវកម្មអនឡាញមួយដែលផ្តល់សេវាកម្មប្រឹក្សាយោបល់ ២៤ ម៉ោងសម្រាប់អតិថិជនដែលចង់ប្រើប្រព័ន្ធសង្គមដើម្បីរកចំណូលឲ្យអាជីវកម្ម ឬក្រុមហ៊ុនបន្ថែម ។
៣. បង្រៀនគួរតាមប្រព័ន្ធសង្គម៖
ការរៀនសូត្រលែងកើតមានឡើងតែនៅក្នុងថ្នាក់រៀនទៀតហើយ ។ ផ្ទុយមកវិញអ្នកអាចបង្រៀនអ្នកដទៃបានតាមប្រព័ន្ធសង្គមផងដែរ ។ ប្រសិនបើអ្នកមានជំនាញផ្នែកណាមួយ ឬស្គាល់មនុស្សដែលមានជំនាញច្បាស់លាស់និងគួរឲ្យទុកចិត្ត អ្នកអាចចាប់ផ្តើមការបង្រៀនគួរលើប្រព័ន្ធសង្គមដែលចំណែករំលែកចំណេះដឹងបន្ថែម និងគន្លឹះល្អៗសម្រាប់អ្នកជំនាន់ក្រោយជាដើម ៕
ចែករំលែកព័តមាននេះ