ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ក្រើនរម្លឹក​កងទ័ព​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ជាមួយ​ជាតិ សាសនា ព្រះមហាក្សត្រ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​ឧត្តមសេនីយ ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ជាមួយ​ជាតិ…

ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​ឧត្តមសេនីយ ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ជាមួយ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋ​ធម្ម​នុ​ញ្ញា​ច្បាប់​លក្ខន្តិកៈ​យោ ធា​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គ​បញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរម្លឹក​បែប​នោះ នៅ​ក្នុង​ឱកាស​នៃ​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ពិធី​ប្រកាស​តែងតាំង​មុខងារ​នាយទាហានជាន់ខ្ពស់​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ​កន្លង​ទៅ​នេះ ។

អគ្គមេបញ្ជាការ​កងទ័ពជើងគោក​រូប​នោះ​បាន​ថ្លែង​នៅ​ការ​ក្រើនរម្លឹក​ថា ទាំង​មេបញ្ជាការ មេបញ្ជាការ​រង​គ្រប់​លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ ត្រូវ​រក្សា​ភាព​ស្មោះត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់​យោធា ច្បាប់​រដ្ឋ​ផ្សេង​ៗ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អគ្គ​បញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ហើយ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ដឹកនាំ​គ្រប់គ្រង​កម្លាំង​ឲ្យ​បាន​ល្អ​ចាត់តាំង​ប្រគល់​ភារកិច្ច​ឱ្យ​សម​ស្រប​តាម​ជំនាញ ហើយ​ក៏​ត្រូវ​ពង្រឹង​ផង​ដែរ​លើ​ការងារ​ហ្វឹកហ្វឺន ការងារ​បច្ចេកទេស ការ​លើក​ស្ទួយ​ជីវភាព និង​សុខមាលភាព​កងទ័ព និង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិ​ភាគ​ពិសេស​ព្រមទាំង​គ្រប់​បណ្តា​កងឯកភាព​ចំណុះ និង​ដោយឡែក​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ដែល​កន្លង​មក​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ប្រមូលផ្តុំ​អនុវត្ត​តួនាទី និង​ភារកិច្ច សម្រេច​បាន​ស្នាដៃ និង​លទ្ធផល​ការងារ​ស្នូល​សំខាន់​ៗ​ជា​ច្រើន​ធានា​បាន​នូវ​ប្រៀប​ការពារ​ជាតិ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង ភូមិសាស្ត្រ​ទទួលខុសត្រូវ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព​ពោល គឺ មេបញ្ជាការ ឬ​នាយសេនាធិការ បាន​ត្រឹមត្រូវ គឺជា​កត្តា​ធានា​បាន​នូវ​សាមគ្គីភាព​, ឯកភាព ផ្ទៃក្នុង និង​ប្រសិទ្ធភាព​ការងារ​បាន​ល្អ ហើយ​មិនមែន​ជា​ការ​ផ្ទេ​សិទ្ធ​អំណាច​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្ទេរ​ការ​ទទួលខុសត្រូវ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ។

លោក​សង្កត់ធ្ងន់​ថា ដូច្នេះ​ការ​ដំឡើង​ឋានៈ និង​តែងតាំង​មុខងារ កម្រិត​ថ្នាក់​បញ្ជាការ​នេះ គឺជា​ការ​សម្រេច​ដោយ​ឈរ​លើ​ការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​នៃ​កង​យោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក ស្រប​នឹង​គោលការណ៍​ច្បាប់ ជា​ធរមាន ជា​ពិសេស​ការ​វាយតម្លៃ​អំពី​ឆន្ទៈ សមត្ថភាព អតីតភាព​ការងារ​ចំណេះដឹង បទ​ពិសោធន៍ សីលធម៌ ភាព​តស៊ូ​អំណត់​ព្យាយាម និង​ឥរិយា​បទ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​សាមីខ្លួន​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ