ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ទេ​នេះ ! ឆេះ​ហាង​លក់​សម្ភារៈ​គ្រឿងសំណង់​ក្រុមហ៊ុន​ចិន​នៅ​ក្រុង​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លើង​អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​លក់​គ្រឿង​សម្ភារៈ​សំណង់​មួយ​កន្លែង របស់​ក្រុមហ៊ុន​ចុង​គ័​រ​ហ្វ៊​ហ័​រ របស់​ជនជាតិ​ចិន កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ស្ថិត​នៅ​ភូមិ​បា​វិត​លើ…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លើង​អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​លក់​គ្រឿង​សម្ភារៈ​សំណង់​មួយ​កន្លែង របស់​ក្រុមហ៊ុន​ចុង​គ័​រ​ហ្វ៊​ហ័​រ របស់​ជនជាតិ​ចិន កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ឆេះ​អស់ទាំង​ស្រុង ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ហាង​លក់​សម្ភារៈ​គ្រឿងសំណង់​របស់​ជនជាតិ​ចិន​នេះ មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី (​ទុ​ស្សេ​ខ្សែភ្លើង​) ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១១​រថយន្ត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ភ្លាម​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោកស្រី វរៈសេនីយ៍ទោ​នួន នី​ម មេបញ្ជាការ​រង​ខេត្ត និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ខាំ​ណា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បា​វិត​បាន​សហការ​គ្នា​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើប្រាស់រ​ថយ​ន្ថ​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១១​រថយន្ត ក្នុង​នោះ​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០១​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​០៣​រថយន្ត ។

រថ​យ​ន្ថ​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ក្រុង​ចំនួន​០១​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​០៥​រថយន្ត ។ រថ​យ​ន្ថ​ពន្លត់​អគ្គិភ័យ​នគរបាល​ក្រុង​ចំនួន​០១​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​០៣​រថយន្ត ប្រើប្រាស់​ពេលវេលា​អស់​ជិត​២​ម៉ោង​ទើប​គ្រប់គ្រង​បាន ក៏​ប៉ុន្តែ​ដោយ​ហាង​លក់​គ្រឿង​សម្ភារៈ​សំណង់ (​ចុង​គ័​រ​ហ្វ៊ូ​ហ័​រ​) របស់​ជនជាតិ​ចិន​សង់​ពី​ស​ង្ក័​សី និង​សម្ភារៈ​គ្រឿងសំណង់​មាន​គ្រឿង​ជ័រ​ត្រូវ​ភ្លើង​ឆាបឆេះ​ខូចខាត​ទាំងស្រុង ហើយ​ពុំ​មាន​មនុស្ស​រង​គ្រោះ​ទេ និង​ទប់ស្កាត់​បាន​មិន​អោយ​ឆ្លង​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ជិតខាង​ទេ ។ សមត្ថកិច្ច​សូម​សំណូមពរ​ដល់​បងប្អូន​មានការ​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ