ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​មានធម៌​៤​យ៉ាង​ជា​ប្រក្រតី

4 ឆ្នាំ មុន

ទ្រឹស្តី​ពុទ្ធសាសនា​តែង​ប្រដៅ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ និង​លោក​ខាង​មុខ ដែល​ជា​កិច្ច​ពិតប្រាកដ​របស់​ជន​ជា​សប្បុរស​មាន​៤​យ៉ាងៈ ១-​សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា…

ទ្រឹស្តី​ពុទ្ធសាសនា​តែង​ប្រដៅ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ និង​លោក​ខាង​មុខ ដែល​ជា​កិច្ច​ពិតប្រាកដ​របស់​ជន​ជា​សប្បុរស​មាន​៤​យ៉ាងៈ

១-​សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២- ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព

៣- ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ

៤- ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ហើយ ។

សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​បុគ្គល​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ប៉ុន្តែ​សម្រាប់​ក្នុង​ទី​ដទៃ​លោក​សំដៅយក​បុគ្គល​អ្នកមាន​សន្តាន​ចិត្តស្ងប់​រម្ងាប់​ក៏​មាន ដែល​ពាក្យ​ថា​ល្អ​នោះ គឺ​មនុស្ស​មិនអាក្រក់ ពោល​គឺ​មិន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ សេចក្តី​នាំ​ឱ្យ​វិនាស ជា​អ្នក​ប្រព្រឹត្ត​ល្អជា​ប្រក្រតី​គួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះ​ហៅ​ថា សប្បុរស ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ