ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បាត់ដាន​យន្តហោះ​យោធា​ សង្ស័យ​ធ្លាក់​ក្នុង​សមុទ្រ​ទឹកកក

4 ឆ្នាំ មុន

ប្រទេសស៊ី​លី ៖ ខណៈ​ដែល​យន្តហោះ​មិន​ទាន់​ត្រូវ បាន​រក​ឃើញ​នៅឡើយ​នោះ អ្នកជំនាញ​ខ្លះ​បាន លើក​ឡើង​ថា យន្តហោះ​យោធា​ស៊ី​លី​ធុន C-130 ដែល​ផ្ទុក​មនុស្ស​៣៨​នាក់ ទំនងជា​ធ្លាក់​នៅ​ក្នុង​ដែនសមុទ្រ​ទឹកកក​ដែល​មាន​ជម្រៅ​ជ្រៅ…

ប្រទេសស៊ី​លី ៖ ខណៈ​ដែល​យន្តហោះ​មិន​ទាន់​ត្រូវ បាន​រក​ឃើញ​នៅឡើយ​នោះ អ្នកជំនាញ​ខ្លះ​បាន លើក​ឡើង​ថា យន្តហោះ​យោធា​ស៊ី​លី​ធុន C-130 ដែល​ផ្ទុក​មនុស្ស​៣៨​នាក់ ទំនងជា​ធ្លាក់​នៅ​ក្នុង​ដែនសមុទ្រ​ទឹកកក​ដែល​មាន​ជម្រៅ​ជ្រៅ និងមាន​អាកាសធាតុ​អាក្រក់​ខ្លាំង ។ នេះ​បើ​តាម​វ៉េ​ប សាយ Inverse ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ។

កង​យោធា​និង​ក្រុម​សង្គ្រោះ​របស់​ស៊ី​លី​ទាំង ផ្លូវទឹក​និង​ផ្លូវអាកាស នៅ​តែ​បន្ត​ប្រតិបត្តិការ​រុក រក ដែល​មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ គិត​ចាប់ តាំងពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៩ ខែធ្នូ​មក (​ពេលវេលា​នៅ​អា​មេ​រិ​ក​ខាងត្បូង​) បន្ទាប់​ពី​យន្តហោះ​យោធា​ប្រ ភេទ C-130 ផ្ទុក​សហសេវិក​១៧​នាក់ និង​អ្នក ដំណើរ​២១​នាក់ (​សរុប​៣៨​នាក់​) បាន​ចាក​ចេញពី ទីក្រុង Punta Arenas កាលពី​វេលា​ម៉ោង​៤​និង​៥៥ នាទី​ល្ងាច និង​ក្រោយមក​តែ​២០​នាទី​នៃ​ការ​ហោះ​ចេញ ក៏​ដាច់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​តែ​ម្តង ។

អ្នកជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យន្តហោះ​ខាងលើ​នេះ​អាច​ធ្លាក់​នៅ​លើ​សមុទ្រ​ទឹកកក ត្រង់​ចំណុច​ច្រក​មួយ​ឈ្មោះ ដ្រេ​ក ផា​សេច (Drake Passage) ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​ហូ
សែ​ស (Sea of Hoces) ។ តំបន់​នេះ​ត្រូវ​បាន​គេ​ដឹងថា ជា​ចំណុច​ប្រកបដោយ​ភូមិសាស្ត្រ​ស្មុគស្មាញ​មួយ​នៅ​លើ​ផែនដី និង​ធ្លាប់​មាន​ប្រវត្តិ​បង្ក​គ្រោះ​មហន្តរាយ​ទៅ​ដល់​កប៉ាល់ ឬ​មួយ​ក៏​យន្តហោះ​មួយ​ចំនួន​កាលពី​អតីតកាល ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​សង្គ្រោះ​របស់​កងកម្លាំង​ស៊ី​លី​នៅ​តែ​សង្ឃឹមថា មនុស្ស​ទាំង​៣៨​នាក់
នៅ​មានជីវិត ។ យន្តហោះ C-130 ខាងលើ​នេះ ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអង់តាក់ទិក​នៅ​ប៉ូ​ល​ខាងត្បូង​នៃ​ភព​ផែនដី ដោយ​គ្រោង​នឹង​ទៅ​ដល់​នាវេលា​ម៉ោង​៧​និង​១៧​នាទី​យប់​ថ្ងៃ​កើតហេតុ​នោះ ប៉ុន្តែ​បាន​បាត់​ដំណឹង​នា​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ។

ក្នុង​ចំណោម​សហសេវិក​ទាំង​១៧​នាក់​នោះ គឺ​មាន​១៥​នាក់​ជា​កងទ័ពអាកាស​ស៊ី​លី និង​២​នាក់​ជា​ជន​ស៊ី​វិល ដែល​ត្រូវ​ដឹកនាំ​បេសកកម្មកសាង​និង​អភិវឌ្ឍ​មូលដ្ឋាន​មួយ​នៅ​ទ្វីប​អង់​តាក់ទិ​ក ដែល​មានឈ្មោះ​ថា «​មូលដ្ឋាន​ប្រ​ធានា​ធិបតី អេ​ឌូ​អា​ឌូ ហ្វ្រៃ ម៉ុ​នតា​ល់​វ៉ា​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ