ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម​ ខំរត់គេច តែមិនផុតចាប់បានបន្តបន្ទាប់​៣នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​ចូល​ទៅ​ទិញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ដើម្បី​យក​ទៅ​ប្រើប្រាស់ ក៏​ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ​រួច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​ចូល​ទៅ​ទិញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ដើម្បី​យក​ទៅ​ប្រើប្រាស់ ក៏​ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ​រួច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​ដើម្បី​ទប់ស្កាត់​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​កុំឱ្យ​មាន​បទល្មើស​កើតឡើង ដូច​ជា​លួច​ឆក់​ប្លន់​ជាដើម ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទី​១-​ឈ្មោះ​សុខ សម្បត្តិ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ បាន​ទិញ​ថ្នាំ​ញៀន​យក​ទៅ​ប្រើប្រាស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ម្នាក់​ខាងលើនោះ​ក៏​ជិះ​កង់​ដើម្បី គេចខ្លួន​ដែរ ប៉ុន្តែ​គេច​មិន​រួច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ ហើយ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ម្នាក់ ដោយ​ម្នាក់​ឈ្មោះ​ចេ​ង សា​លាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា នៅ​ចំណុច​មុខ​ទីស្តីការ អត់​មាន​ថ្នាំ​ញៀន​នោះ​ទេ ប៉ុន្តែ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រីឯ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ក្បែរ​នឹង​ស្តុ​ប​ណា​ជី​ង ហើយ​ដកហូត​បាន​ថ្នាំ​មួយ​កញ្ចប់​តូច ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ចាស់ អត់​មាន​ស្លាក​លេខ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​មិត្តភាព​ដើម្បី​កសាង​សំណុំរឿង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ