ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ធី​ម ឃុ​ក បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​គោរព​អ្នក​ដទៃ

4 ឆ្នាំ មុន

លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ធ្លាប់​បាន​ចែករំលែក​ក្នុង​ពេល​ថ្មី​ៗ​នេះ​មក​ថា បញ្ហា​ជា​ច្រើន​លើ​ពិភពលោក​នឹង​ត្រូវ​បាន​លុប​បំបាត់​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​ក្រោកពីដំណេក​មក​ហើយ​គិត​ថា ថ្ងៃនេះ​ពួក​គេ​នឹង​បង្ហាញ​ការ​គោរព​ស្រលាញ់​អ្នក​ដទៃ​ដែល​ខ្លួន​ជួប​។…

លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ធ្លាប់​បាន​ចែករំលែក​ក្នុង​ពេល​ថ្មី​ៗ​នេះ​មក​ថា បញ្ហា​ជា​ច្រើន​លើ​ពិភពលោក​នឹង​ត្រូវ​បាន​លុប​បំបាត់​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​ក្រោកពីដំណេក​មក​ហើយ​គិត​ថា ថ្ងៃនេះ​ពួក​គេ​នឹង​បង្ហាញ​ការ​គោរព​ស្រលាញ់​អ្នក​ដទៃ​ដែល​ខ្លួន​ជួប​។

ប្រាកដ​ណាស់ មិន​ថា​ក្នុង​ក្រុមហ៊ុន ឬ​សង្គម​ទេ ពេល​ខ្លះ​មនុស្ស​ភ្លេចខ្លួន​ក្នុង​ការ​គោរព​អ្នក​ដទៃ​ពេល​ដែល​ធ្វើ​ទំនាក់​ទំនងជា​មួយម្នាក់​នោះ​។ អ្នក​អាច​នឹង​គិត​ថា “​មនុស្ស​ម្នាក់​នោះ​មិន​សាក​សម​នឹង​ទទួល​ពេលវេលា និង​ការ​ចាប់អារម្មណ៍​របស់ខ្ញុំ​” ឬ “​មនុស្ស​ម្នាក់​នោះ​មិន​សំខាន់​សម្រាប់​ខ្ញុំ​” ជាដើម​។ ទោះជា​គ្រាន់តែ​ជា​ការ​គិត​ពិតមែន តែ​វា​អាច​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ការងារ និង​ការ​រក​លុយ​របស់​អ្នក និង​អាជីវកម្ម​ឬ​ក្រុមហ៊ុន​អ្នក​បាន​ព្រោះ​វា​បង្ក​ភាព​តានតឹង​រវាង​មនុស្ស​និង​មនុស្ស​ដែល​រាំងស្ទះ​ការងារ ឬ​លុប​បំបាត់​ឱកាស​ផ្សេង​ៗ​។ ដូច្នេះ​ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​មិន​ចង់​ជួប​ប្រទះ​ភាព​តានតឹង​និង​បញ្ហា​ស្មុគស្មាញ​ទាំងនេះ អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ទាំងនេះ​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​អ្នក​ដទៃ​៖

១. ស្តាប់​ដោយ​យកចិត្តទុកដាក់
ពេល​ដែល​អ្នក​រួមការ​ងារ​ងាក​មក​និយាយ​ជាមួយ​អ្នក​អំពី​កិច្ចការ​សំខាន់ អ្នក​ត្រូវ​តែ​រក្សា​ការ​យកចិត្តទុកដាក់ និង​ស្តាប់​ភាគី​ម្ខាង​ទៀត​។ អ្នក​អាច​សង្ខេប​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ម្ខាង​ទៀត​និយាយ​ដើម្បី​ង​បង្ហាញ​ថា​អ្នក​កំពុង​តែ​ស្តាប់​ផង​ដែរ​។

២. ឧស្សាហ៍​មាន​វត្តមាន​សម្រាប់​បុគ្គលិក​ដទៃ
ប្រសិនបើ​អ្នកជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​មិន​គួរ​បាត់​ស្រមោល​ជា​រៀង​រាល់ពេល​វេលា​ទេ​ព្រោះ​វា​ប្រៀប​ដូច​ជា​បង្ហាញ​ថា​បុគ្គលិក និង​កន្លែងធ្វើការ​មិន​មាន​សារៈសំខាន់​សម្រាប់​អ្នក​ជាដើម​។ ផ្ទុយ​មក​វិញ ពេល​ដែល​អ្នកមាន​វត្ត​មាននៅ​កន្លែងធ្វើការ និង​ទុក​ពេល​សម្រាប់​បុគ្គលិក​ដទៃ​ដែល​ចង់​និយាយ​ជាមួយ​អ្នក អ្នក​បង្ហាញ​ថា​អ្នក​ខ្វល់ខ្វាយ​ពី​ពួក​គេ​។

៣. សកម្ម​ក្នុង​ការ​សួរ​យោបល់​អ្នក​ដទៃ
បុគ្គលិក និង​មិត្ត​រួមការ​ងារ​ដទៃ​ចង់​ដឹង​ថា​គំនិត​របស់​ពួក​គេ​សំខាន់​ដែរ​ឬទេ ហើយ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ត្រូវ​បាន​អ្នក​គោរព​ប្រសិនបើ​អ្នក​សួរ​គំនិត​របស់​ពួក​គេ ជា​ពិសេស​មុន​ពេលធ្វើការ​សម្រេច​ចិត្តធំ​ៗ​អ្វីមួយ​។

៤. គោរព​ពេលវេលា​ជា​និច្ច
គ្មាន​អ្វី​ដែល​បង្ហាញ​ថា​អ្នក​គោ​ពពេល​វេលា​អ្នក​ដទៃ​ជាង​ការ​គោរព​ពេលវេលា​ទេ​។ ទោះជា​អ្នកមាន​តំណែង​ខ្ពស់ ឬ​ជា​ប្រធាន​ក្នុង​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ឡើយ ប្រសិនបើ​អ្នក​បាន​សន្យា​ថា​ជួប​នរណា​ម្នាក់​នៅ​ម៉ោង​ណាមួយ​ហើយ អ្នក​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចំណាយ​ពេលវេលា​មាន​តម្លៃ​របស់​ពួក​គេ​ក្នុង​ការ​រង​ចាំ​អ្នក​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ