ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការអ្នក​ស្រាវជ្រាវ​បង្ហាញ​ពី​ទម្រង់​កាយវិការ​ពិត​របស់​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មាន​ច​ម្ង​ល់​ជា​យូរ​មក​ហើយ​ទាក់ទង​នឹង​ទម្រង់​កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដោយ​អ្នក​ស្រាវជ្រាវ​ខ្លះ​យល់​ថា ព្រះ​អង្គ​មាន​កាយវិការ​សមាធិ ឯ​ខ្លះ​ទៀត​ថា​ព្រះ​អង្គ​លើកដៃ​ប្រណម្យ ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ច្បាស់​តាម​រយៈ​ការ​សន្និដ្ឋាន​របស់​មតិ​នីមួយ​ៗ​នៅឡើយ ។ ទាក់ទង​នឹង​ភាព​ផ្ទុយ​គ្នា​នៃ​ការ​យល់​ឃើញ​ខាងលើ​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃ​ទី​១០…

ខេត្តសៀមរាប ៖ មាន​ច​ម្ង​ល់​ជា​យូរ​មក​ហើយ​ទាក់ទង​នឹង​ទម្រង់​កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដោយ​អ្នក​ស្រាវជ្រាវ​ខ្លះ​យល់​ថា ព្រះ​អង្គ​មាន​កាយវិការ​សមាធិ ឯ​ខ្លះ​ទៀត​ថា​ព្រះ​អង្គ​លើកដៃ​ប្រណម្យ ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ច្បាស់​តាម​រយៈ​ការ​សន្និដ្ឋាន​របស់​មតិ​នីមួយ​ៗ​នៅឡើយ ។

ទាក់ទង​នឹង​ភាព​ផ្ទុយ​គ្នា​នៃ​ការ​យល់​ឃើញ​ខាងលើ​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​មក​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា លោក ជាវ ប៊ុ​ន​ថង និង​លោក Eric Bourdonneau បាន​បង្ហាញ​ថា កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​ស្ថិត​ក្នុង​ទម្រង់​លើកដៃ​ប្រណម្យ​ត្រឹម​ដើមទ្រូង ។

ចំពោះ​ការ​អះអាង​បែប​នេះ​ក្រុមការងារ​ចម្រុះ​បាន​បង្ហាញ​ភស្តុ​តាង​ជា​ច្រើន​ទាក់ទង​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណវិទ្យា ការ​ថត​ស្កែ​ន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះ​ហត្ថ​ដែល​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​ទៅ​នឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់​ចំណុច​ដែល​ត​ភ្ជាប់​គ្នា ។

ការ​រក​ឃើញ​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ស្រាយ​បំភ្លឺ​នូវ​ច​ម្ង​ល់ និង​ការ​យល់​ឃើញ​ផ្សេង​គ្នា​ឱ្យ​ងាក​មក​ស្របគ្នា​បាន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ