ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក Barcelona ចេញ​មុខ​និយាយ​ពី​ការ​មក​វិញ​របស់ Pep Guardiola

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​លោក Pep Guardiola ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​លោក Pep Guardiola ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ថ្មី​ៗ​នេះ នាយក​ក្លិប លោក Josep Maria Bartomeu បាន​និយាយ​អំពី​សក្តានុពល​ដែល​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester City អាច​នឹង​មក​កាន់​នៅ Barcelona វិញ​។

ប្រាំពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​ចាកចេញ​របស់​គាត់​ពី​ក្លិប​យក្ស Barcelona លោក Guardiola នៅ​តែ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ជា​អ្នកចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។ ទោះបីជា​ធ្លាប់​បាន​តំណាង​ឱ្យ Barca ក្នុង​នាម​ជា​កីឡាករ​ម្នាក់​និង​ទទួល​បន្ទុក​ជា​ក្រុម​ដំបូង​ក៏​ដោយ ក៏​បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ ធ្លាប់​បាន​និយាយ​ថា គាត់​នឹង​មិន​វិល​ត្រឡប់​មក​កាន់​ក្លិប​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​នោះ​ទេ​។

របាយការណ៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា ដោយសារ​តែ​ភាព​លំបាកលំបិន​របស់​ក្លិប Manchester City នៅ​រដូវ​កាល​នេះ នាយក​ក្លិប Barca លោក Josep Maria Bartomeu បាន​ឆ្លើយ​តប​នឹង​ពាក្យ​ច​ចាម​អារាម​ថា​លោក Pep នឹង​មក​វិញ​នេះ ថា​៖ «​លោក​នឹង​នៅ​ស្វាគមន៍​ជា​និច្ច សម្រាប់​ការ​មក​វិញ​របស់ Pep មក​កាន់ Barcelona»​។

គាត់​បាន​ប្រាប់ La Repubblica ថា​៖ «​វា​មិន​អាស្រ័យ​ទៅ​លើ​ខ្ញុំ​ទេ​។ វា​គឺជា Pep ដែល​សម្រេចចិត្ត​ចាកចេញ តែ​ទ្វារ​នៅ​តែ​បើកចំហ​សម្រាប់​គេ​មក​វិញ​នៅ Barca»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Guardiola បាន​ឈ្នះ​ពាន​១៤​ដង នៅ​កំឡុង​ឆ្នាំ​២០០៨ និង ២០១២ ពេល​នៅ​ជាមួយនឹង​ក្លិប Barcelona ដែល​មាន​ដូច​ជា ពាន LaLiga ចំនួន​៣​ដង និង ពាន UEFA Champions League ចំនួន​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ