ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​បក្ស​កាន់​អំណាច​ថា ជា​ឆន្ទានុសិទ្ធិ​របស់​​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​គណបក្ស លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​គណបក្ស លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា គឺជា​ការ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិន​អាច​អ្នក​ណា​លូកដៃ​ចូល​ក្នុង​កិច្ច​របស់​តុលាការ​បាន​ឡើយ ។ លោក សុខ ឥ​សាន បាន​បញ្ជាក់​បែប​នេះ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ​ថា ករណី កឹ​ម សុខា សាមីជន​ចេះ​តែ​ឆ្លេ​ី​យ​គេច​អុ​ី​ចឹ​ង​ហេ​ី​យ ប៉ុន្តែ​ដៃគូ​របស់​គាត់​(​សម រ​ង្ស៊ី​)ទើប​លាតត្រដាង​ថា បាន​ធ្វេ​ី​បដិវត្តន៍​ពណ៌​ផ្តួល រំលំ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូច្នេះ ការ​សម្រេច​យ៉ាងណា​អាស្រ័យ​លេ​ី​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​ពាក្យ​ប្តឹងទាស់​ប្រឆាំង​នឹង​ការ​បញ្ជូន​សំណុំ​រឿ​ុ​ង កឹ​ម សុខា ទៅ​ជំនុំជម្រះ​នោះ សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ បាន​ទាត់​ចោលការ​ប្តឹង​ទាស់​នេះ​ហេ​ី​យ ។ ករណី​លោក កឹ​ម សុខា ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បេ​ី​ក​សវនាកា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ ។

លោក សុខ ឥ​សាន បញ្ជាក់​ថា ៖ «​ការ​កំណ​ត់​ថ្ងៃ​បេ​ី​ក​សវនាការ​ករណី កឹ​ម សុខា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលា​ការ គ្មាន​ជន​ណា​មាន​សិទ្ធិ​រំលោភសិទ្ធិ​របស់​តុលាការ​ទេ​» ។លោក​បាន​លើក​ឡើង​ថា ការ​សាមគ្គី​ឯក​ភាព​គ្នា​គឺជា​លក្ខខណ្ឌ​ចាំបាច់​មិន​អាច​ខ្វះ​បាន តែ​ក្នុងការ​ជាក់ស្តែង​វា​គ្មាន​សាមគ្គី​ឯកភាព​ទេរ​វាង សម រ​ង្ស៊ី និង កឹ​ម សុខា ។ លោក សម រ​ង្ស៊ី ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ម៉េច​ទៅ​បើ​ទណ្ឌិត​មេ​ឧទ្ទាម​នេះ ទេ​ី​ប​បង្ហាញ​ភ័ស្តុតាង​ថ្មី​ថា​ខ្លួន​បាន​ធ្វេ​ី​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ទៅ​ហើយ ។ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ​នេះ​ដែរ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​ការពារ​សិទ្ធិ​មនុស្ស គឺជា​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​ក៏​មានការ​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ផង​ដែរ ។

នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ លោក កឹ​ម សុខា បាន​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស អន្តរជាតិ ១០​ធ្នូ​លើក​ទី​៧១(១០​ធ្នូ​១៩៤៨-១០​ធ្នូ ២០១៩) ដោយ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងដូច​ច្នេះ​ថា «​ការ​ពារ​សិទ្ធិ​មនុស្ស គឺ​ថែរក្សា​សន្តិភាព​» ។ លោក​បន្ត​ថា បើ​មានការ​រំលោភសិទ្ធិ​មនុស្សនាំ​មក​នូវ​ភាព​អយុត្តិ​ធម៌ បង្ក​ការ​ឈឺចាប់ បណ្តាលឲ្យ​មានការ​រើបម្រះ ហើយ​អាច​នាំ​មក​នូវ​អ​ស្ថិរភាព​សង្គម ដែល​ជា​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ។

លោក កឹ​ម សុខា បាន​លើក​ឡើង​ទៀត​ថា ដូច​មាន​ខ្លឹមសារ​នៅ​ក្នុង​បុព្វកថា​នៃ​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង​ទទួលស្គាល់ បាន​បញ្ជាក់​ថា ការ​ការពារ​សិទ្ធិ​មនុស្ស គឺជា​ការ​ចាំបាច់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មនុស្ស​ត្រូវបង្ខំចិត្ត​ជ្រើសរើស​យក​ការ​ប្រឆាំង​នឹង​ការ​គាបសង្កត់ រំលោភ​បំពាន​ណាមួយ ដោយ​ពឹងផ្អែក​លើ​ការ​រើបម្រះ​បះបោរ ។ ត្រង់​ចំណុច​នេះ មាន​មនុស្ស​​មួយ​ចំនួន​យល់​ច្រឡំ​ថា ដើម្បី​រក្សា​សន្តិភាព​សង្គម​មួយ ត្រូវ​បិទ​ឬ​កាត់​បន្ថយ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ។

លោក​បាន​គូសបញ្ជាក់​ថា ៖ «​ដោយ​យល់​និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​លើ​សិទ្ធិ​មនុស្ស ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​នោះ​ហើយ ទើប​ជាង​ពីរ​ទស​វត្ស​ន៍​មកនេះ ខ្ញុំ​បាន​បូជា​ពេលវេលា សេចក្តីសុខ​ផ្ទាល់​ខ្លួន កម្លាំងកាយ​និងចិត្ត​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ​»​។ លោក​បាន​បន្ថែម​ថា នៅ​ក្នុង​សង្គម​មួយ​មាន​ស្ថិរភាព​ទៅ​បាន លុះត្រាតែ​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​នោះ​ទទួល​បាន​នូវ​យុត្តិធម៌ ពោល​គឺ​មាន​សិទ្ធិ​សេរីភាព និង​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន​។សិទ្ធិ​មនុស្ស​គឺជា​មរតក​របស់​មនុស្សជាតិ វា​មិនមែន​​
ជា​របស់​ជាតិ​សាសន៍​ណាមួយ​ផ្តាច់មុខ​ឡើយ ។

លោក កឹ​ម សុខា សង្កត់ធ្ងន់​ថា «​ការ​ចូលរួមលើកកម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ ។ យើង​ក៏​មិន​ត្រូវប្រមាថ​ភាព​ជា​មនុស្ស​របស់​ខ្មែរ ដោយ​លើក​ឡើងថា សិទ្ធិ​មនុស្ស​គឺជា​គំនិត​បរទេស​នោះ​ដែរ ។ ក្នុង​នាម​ជា​មនុស្ស​ខ្មែរ ត្រូវការ​សិទ្ធិ​សេរីភាព ។ នេះ​ជាច្បាប់ធម្មជាតិ​» ៕

អត្ថបទសរសេរ ដោយ