ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងឆ្នាំ​​នេះ​ អ្នក​ជំងឺ​​គ្រុនចាញ់​ជាង​១០​នាក់​បានជា​សះស្បើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឆ្នាំ​២០១៩​ខេត្តបន្ទាយមានជ័យ​មាន​អ្នកជំងឺ​គ្រុនចាញ់​ចំនួន​១៤​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​គ្មាន​អ្នក​គ្រោះថ្នាក់​ឡើយ នេះ​បើ​យោង​តាម​របាយការណ៍​ប្រជុំ​ប្រចាំត្រីមាស​ទី​៤​ឆ្នាំ​២០១៩ ​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុប​បំបាត់​ជំងឺគ្រុនចាញ់​ប្រចាំត្រីមាស​ទី​៤​ឆ្នាំ​២០១៩​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឆ្នាំ​២០១៩​ខេត្តបន្ទាយមានជ័យ​មាន​អ្នកជំងឺ​គ្រុនចាញ់​ចំនួន​១៤​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​គ្មាន​អ្នក​គ្រោះថ្នាក់​ឡើយ នេះ​បើ​យោង​តាម​របាយការណ៍​ប្រជុំ​ប្រចាំត្រីមាស​ទី​៤​ឆ្នាំ​២០១៩ ​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុប​បំបាត់​ជំងឺគ្រុនចាញ់​ប្រចាំត្រីមាស​ទី​៤​ឆ្នាំ​២០១៩​នេះ លទ្ធផល​អាំង​ស៊ី​ដង់​នៃ​ជ​ជម្ងឺគ្រុនចាញ់​ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រុនចាញ់​ថ្មី​មាន​ចំនួន​៣៤​នាក់​ស្មើ​អាំង​ស៊ី​ដង់​១.០០០​នាក់ ក្នុង​នោះ​មានស្រុក​មង្គល​បូ​រី​ចំនួន​៦​នាក់ ក្រុង​សិរី​សោភ័ណ​២​នាក់ ក្រុង​ប៉ោយ​ប៉ែ​ត​២២​នាក់ ស្រុក​ព្រះនេត្រ​ព្រះ​១​នាក់ ស្រុក​ថ្មពួក​៣​នាក់​។

មន្ត្រី​បាន​បញ្ជាក់​ថា លទ្ធផល​ព្យាបាល​ជម្ងឺគ្រុនចាញ់​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខេត្តបន្ទាយមាន​ជ័យ​មាន​ករណី​គ្រុនចាញ់​មាន​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ស្រាល​២​នាក់​ដែល​បាន​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​១​នាក់ មន្ទី​ពេទ្យ​មង្គល​បូ​រី​១​នាក់ មន្ទី​ពេទ្យ​ក្រុង​សិរី​សោភ័ណ​២​នាក់ មន្ទី​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត​៨​នាក់ មន្ទី​ពេទ្យ​ថ្មពួក​១​នាក់​។

លោក​ជំទាវ ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ក្នុង​គោលបំណង​ជំរុញ​សកម្មភាព ដើម្បី​លុប​បំបាត់​ជំងឺ​គ្រុ​ណ​ចាញ់​នៅ​ឆ្នាំ​២០២០​និង​២០២៥ ក្នុង​ខេត្តបន្ទាយមានជ័យ លទ្ធផល​សម្រេច​បាន​របស់​កម្មវិធី​គ្រុនចាញ់​ខេត្ត​ក្នុង​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ និង​ផែនការ​និង​ទិស​ដៅ​ត្រីមាស​បន្ត​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា សុំ​អោយ​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​យល់​ដឹង​និង​បង្ការ​ដល់​ប្រជាពលរដ្ឋ​និង​ចែក​មុង​ការពារ​ជំងឺគ្រុនចាញ់​មិន​អោយ​កើត​មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ