ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​យាយី​តាក់ស៊ី​ដឹក​ជន​បរទេស​កណ្តាល​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មួយ​រយៈ​នេះ មាន​រថយន្តតាក់​សុ​ី​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ក្នុង​ក្រុងព្រះសីហនុ​មួយ​ចំនួន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ធ្វើការ​វាយប្រហារ​ដោយ​គប់​បំបែក​កញ្ចក់​ជា​បន្តបន្ទាប់ ។ បើ​តាម​លោក​ឧកញ៉ា ហេង វ​ណ្ណា…

ខេត្ត​ព្រះ​សីហ​នុ ៖ មួយ​រយៈ​នេះ មាន​រថយន្តតាក់​សុ​ី​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ក្នុង​ក្រុងព្រះសីហនុ​មួយ​ចំនួន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ធ្វើការ​វាយប្រហារ​ដោយ​គប់​បំបែក​កញ្ចក់​ជា​បន្តបន្ទាប់ ។ បើ​តាម​លោក​ឧកញ៉ា ហេង វ​ណ្ណា ដែល​ជា​ប្រ​តិប​ត្តិករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ដោយ​រថយន្ត​តាក់សុ​ី​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរបាន​​ថ្លែង​ថា សកម្មភាព​គប់​កញ្ចក់​រថយន្ត​ក្រុមហ៊ុន​របស់​លោក​ភាគច្រើន​កើតឡើង​នៅ​ពេល​យប់ ធ្វើ​ឱ្យ​អ្នកបើក​បរ​រថយន្ត​ដែល​ខ្លះ​ជា​ជនជាតិ​ខ្មែរ និង​ខ្លះ​ទៀត​ជា​ជនជាតិ​ចិន មានការ​ភ​យ័​ខ្លាច ក្នុង​នោះបុគ្គលិក​បើកបរ​ខ្លះ​មាន​ទាំង​ខ្មែរ​និង​ចិន បាន​សុំ​ឈប់​ពី​ការងារ​ជា​បន្តបន្ទាប់​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ។ ចំពោះ​ករណី​​នេះ លោក​បាន​ដាក់​បណ្តឹង​ទៅ់​សមត្ថកិច្ច​តាម​ផ្លូវច្បាប់​ហើយ ដើម្បីមាន​វិធានការ​ដោះស្រាយ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ទាំងនោះ ។

ជុំវិញ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​សកម្មភាព​គប់​បំបែក​កញ្ចក់​រថយន្ត​តាក់​សុ​ី​ដឹក​ភ្ញៀវ​ពិសេស​ដឹក​ជនជាតិ​ចិន ក្នុង​ក្រុងព្រះសីហនុ​នេះ លោក​ឧកញ៉ា ហេង វ​ណ្ណា មាន​ប្រសាសន៍​ថា ខាង​ក្រុមហ៊ុន​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឬ​ដើមហេតុ​យ៉ាងណា​ដែរ ហើយ​លោក​សង្ឃឹមថា​ អ្នកពាក់ព័ន្ធ​នឹង​សកម្មភាព​នេះ​នឹង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​ពុំខាន ។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា​ថ្លែង​ទៀត​ថា ខាង​ក្រុមហ៊ុន​ក៏​បាន​ណែនាំ​អ្នកបើកបរ​ក្នុង​ក្រុមហ៊ុន ឱ្យ​ប្រកាន់​ឥរិយាបថ​ល្អ និង​គោរព​ច្បាប់​ជា​ការ​ចាំបាច់ ពេល​បើកបរ​ដឹក​ភ្ញៀវ​នៅ​តាម​ដងផ្លូវ ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ក្រៅពី​ជនជាតិ​ខ្មែរ មាន​ខ្លះ​ជា​ជនជាតិ​ចិន កំពុង​ប្រឈម​នឹង​បាតុភាព​នេះ ក្នុង​នោះ​ក្រៅពី​រថយន្ត​ដែល​ខូចខាត អ្នកបើកបរ​ខ្លះ​ក៏​មាន​របួស​ដែរ ហើយ​ពេល​នេះ​ការ​ស្រាវជ្រាវ​កំពុង​ធ្វើ​ដើម្បី​ស្វែងរក​អ្នក​ប្រព្រឹត្ត ។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​អ្នក​ប្រព្រឹត្ត ឱ្យ​បញ្ឈប់​សកម្មភាព​គប់​កញ្ចក់​រថយន្ត​បែប​នេះ ដែល​នាំ​ទៅ​ដល់​ការ​ជាប់​ទោសទណ្ឌ ហើយ​ថា​ប្រសិនបើ​មាន​បញ្ហា​អ្វី​ប៉ះពារ​គ្នា​ដោយ​ប្រការ​ណា​មួយ សូម​ឱ្យ​ពលរដ្ឋ​យើង​កុំ​យក​ហិង្សា​មក​ដាក់ខ្លួន ត្រូវ​ព្យាយាម​រក​ការ​ដោះស្រាយ​គ្នា​ដោយ​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ