ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! រោងចក្រ​ផលិត​ទឹកកក​ចំនួន​២​កំពុង​រំខាន​ការ​រស់នៅ​អ្នក​ជិត​នៅ​ព្រែក​លៀប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ទឹកកក​ដើម និង​អនាម័យ​ចំនួន​២​កន្លែង​ខាងជើង និង​ខាងត្បូង​ក្បែរ​កំពង់ដ​ព្រែក​លៀប កោះដាច់ កំពុង​តែ​បង្ក​សំ​ឡេ​ង​រំ​ខាង​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ដេក​ពួន​មិន​បាន ហើយ​ប្រជាពលរដ្ឋ សំណូមពរ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ទឹកកក​ដើម និង​អនាម័យ​ចំនួន​២​កន្លែង​ខាងជើង និង​ខាងត្បូង​ក្បែរ​កំពង់ដ​ព្រែក​លៀប កោះដាច់ កំពុង​តែ​បង្ក​សំ​ឡេ​ង​រំ​ខាង​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ដេក​ពួន​មិន​បាន ហើយ​ប្រជាពលរដ្ឋ សំណូមពរ ដល់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​ក្រសួង​មន្ទីរ​ជំនាញ មេត្តា​ចុះ​ត្រួតពិនិត្យ ដើម្បី​មាន​វិធានការ ។

ទីតាំង​រោងចក្រ​ដែល​បង្ក​ផល​ប៉ះពាល់​នោះ​១- យីហោ «​សេង ចាន់​ធី រោងចក្រ​ផលិត​ទឹកកក​ដើម​ធុន​តូច និង​ទឹកកក​អនាម័យ​គ្រាប់​តូច គ្រាប់​ធំ នៅ​ខាងជើង​កំពង់ដ​ព្រែក​លៀប ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ និង​២-​រោងចក្រ​ផលិត​ទឹកកក​ដើម​លៀង ថន ស្ថិត​នៅផ្ទះ​លេខ ១៤៦G ខាងត្បូង​កំពង់ដ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទល់មុខ និង​ជាប់​របង​រោងចក្រ​សេង ចាន់​ធី បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​កំពុង​តែ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​រក​ពេលដេក​ពួន​មិន​បាន​នោះ​ទេ ទាំង​សំឡេង​ម៉ាស៊ីន​បង្ក និង​ពេល​ទម្លាក់​ទឹកកក​លាន់ឮ​ខ្លាំង​ៗ រួម​ជាមួយ​សំឡេង​រថយន្ត​ដឹក​ទឹកកក​ចេញចូល ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត ទាំង​យប់​ទាំង​ថ្ងៃ រោងចក្រ​ផលិត​ទឹកកក​នេះ​បង្ក​ឲ្យ​មានការ​រំខាន​ដល់​ការ​រស់នៅ ។ នៅ​ពេល​យប់​សំឡេង​ម៉ាស៊ីន​រញ្ជួយ​ដី ហើយ​នៅ​ពេល​ទៀប​ភ្លឺ​ពេល​ដែល​ទឹកកក​អនាម័យ​ទម្លាក់​ចេញ​ធុង​ធ្លាក់​មក​លាន់ឮ​មិន​អាច​ដេក​បាន ។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ​ក៏​ដូច​ជា ក្រសួង​មន្ទីរ​ជំនាញ​មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ និង​មាន​វិធានការ​ទប់ស្កាត់​ផង​កុំ​ទុក​ឲ្យ​រោងចក្រ​នេះ​មាន​ផល​ប៉ះពាល់​ដល​អ្នក​ជិតខាង ។ ទីតាំង​រោងចក្រ​នេះ​មិន​គួរ​ឲ្យ​មាន​នោះ​ទេ ព្រោះ​តំបន់​ជា​តំបន់​ប្រជាពលរដ្ឋ​ច្រើន​កុះករ ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ​លោក ប៊ុ​ន ង៉ូ​វ ជា​មេការ​ក៏​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា រោងចក្រ សេង ចាន់​ធី នេះ​ពិតជា​បង្ក​សំឡេង​ខំ​ខាន​បន្តិច​មែន ហើយ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​ប្រាប់​ដែរ ។ មេការ​រូប​នោះ​បាន​បន្ត​ទៀត​ថា មុន​ម៉ាស៊ីន​ចាស់​បាន​លាន់ឮ​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង ក្រោយមក​បាន​ប្តូរ​ម៉ាស៊ីន​ថ្មី និង​បាន​រៀបចំ​ធ្វើ​ជញ្ជាំង​បាំង​ខ្ពស់ ហើយ​បាន​កាត់​បន្ថយ​សំឡេង​មិនសូវ​ប៉ះពាល់​នោះ​ទេ ។ ម្យ៉ាងទៀត​ខែត្រជាក់​នេះ រោងចក្រ​មិន​បាន​បញ្ឆេះ​ម៉ាស៊ីន​ពេល​ថ្ងៃ​នោះ​ទេ ។

ចំណែក​ទឹកកក​អនាម័យ​ពេល​ទម្លាក់​ក៏​បាន​លាន់ឮ​សំឡេង បង្ក​ការ​រំខាន​ដល់​ពេល​ទ្រាប់​ទៅ​មិនសូវ​ឮ​នោះ​ទេ ។ ដោយឡែក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​រោងចក្រ​ផលិត​ទឹកកក​លៀង ថន បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ​ថា រោងចក្រ​នេះ​បាន​បង្ក​សំឡេង​រំខាន​ដល់​ពេលដេក​ពួន មិន​បាន​នោះ​ទេ ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ថៅកែ​រោងចក្រ មេត្តា​បាំង​ឲ្យ​ជិត​កុំ​ទុក​ឲ្យ​នៅ​វាល​បង្ក សំឡេង​ប៉ះពាល់​ដល់​ការ​រស់នៅ​បែប​នេះ ។

ម្ចាស់​រោងចក្រ​ផលិត​ទឹកកក​លៀង ថន បាន ឲ្យ​ដឹង​ថា រោងចក្រ​របស់​លោក​មិន​បង្ក​រំខាន​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​ចេះ​តែ​ថា​នោះ​ទេ កន្លង​មាន​ក្រសួង​មន្ទីរ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​បាន​ដាក់​ម៉ាស៊ីន​វាស់​ថា មិន​អី​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ