ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា អ្នក​កំពុង​ស្តាប់​ដំបូន្មាន​ខុស​អំពី «​លុយ​»

4 ឆ្នាំ មុន

ដំបូន្មាន​ល្អ​ៗ​ដែល​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ជាង​មុន​មាន​ច្រើន​ណាស់ ហើយ​ដំបូន្មាន​ដែល​អាក្រក់​ៗ​ក៏​មាន​ប្រហាក់ប្រហែល​គ្នា​ដែរ ។ បើ​អ្នកចេះ​តែ​ស្តាប់​តាម​ដំបូន្មាន​របស់​អ្នក​ដទៃ​ដោយ​មិន​ធ្វើការ​ស្រាវជ្រាវ ឬ​គិតគូរ​ពិចារណា​ច្បាស់លាស់​នោះ អ្នក​អាច​នឹង​ទទួល​រង​បញ្ហា​ជា​ច្រើន​នៅ​ថ្ងៃ​មុខ ។ ខាងក្រោម​នេះ គឺជា​មុខសញ្ញា​មួយ​ចំនួន​ដែល​អាច​ប្រាប់​អ្នក​ថា​ខ្លួន​កំពុង​តែ​ស្តាប់​តាម​ដំបូន្មាន​ទាក់ទង​នឹង​លុយ​ដែល​ខុស​៖ ១….

ដំបូន្មាន​ល្អ​ៗ​ដែល​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ជាង​មុន​មាន​ច្រើន​ណាស់ ហើយ​ដំបូន្មាន​ដែល​អាក្រក់​ៗ​ក៏​មាន​ប្រហាក់ប្រហែល​គ្នា​ដែរ ។ បើ​អ្នកចេះ​តែ​ស្តាប់​តាម​ដំបូន្មាន​របស់​អ្នក​ដទៃ​ដោយ​មិន​ធ្វើការ​ស្រាវជ្រាវ ឬ​គិតគូរ​ពិចារណា​ច្បាស់លាស់​នោះ អ្នក​អាច​នឹង​ទទួល​រង​បញ្ហា​ជា​ច្រើន​នៅ​ថ្ងៃ​មុខ ។ ខាងក្រោម​នេះ គឺជា​មុខសញ្ញា​មួយ​ចំនួន​ដែល​អាច​ប្រាប់​អ្នក​ថា​ខ្លួន​កំពុង​តែ​ស្តាប់​តាម​ដំបូន្មាន​ទាក់ទង​នឹង​លុយ​ដែល​ខុស​៖

១. ព័ត៌មាន​ដែល​ផ្តល់​មក​ចាស់​ហួស​សម័យកាល​៖
រាល់​ដំបូន្មាន​ដែល​បាន​ផ្តល់​ដោយ​យោង​តាម​ព័ត៌មាន​ដែល​ចាស់​ហួស​សម័យកាល​គឺជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​មិន​គួរ​ស្តាប់​តាម​អ្នក​ផ្តល់​ដំបូន្មាន​នោះ​ទេ ។ ទីផ្សារ​តែងតែ​ដើរ​ទី​មុខ​រហូត ហើយ​សេដ្ឋកិច្ច​ក៏​តែងតែ​ផ្លាស់​ប្តូរ​ដែរ ដែល​មាន​ន័យ​ថា​ដំបូន្មាន​ក្នុង​ការ​រក​លុយ​ក៏​តែងតែ​ផ្លាស់​ប្តូរ​ស្របគ្នា​ដែរ ។

២. អ្នក​មិន​ធ្វើការ​ស្រាវជ្រាវ​ជា​មុន​សិន​៖
បើ​អ្នកធ្វើការ​សម្រេចចិត្ត​អ្វីមួយ​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​លុយ​របស់​អ្នក​ដោយ​មិន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ឬ​សួរនាំ​អ្នក​មានបទពិសោធន៍​ជា​មុន​សិន​នោះ អ្នក​អាច​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ស្តាប់​តាម​ដំបូន្មាន​ដែល​ខុស ។

៣. អ្នក​ជឿជាក់​ភាគី​ម្ខាង​ទៀត​ជ្រុល​៖
ទោះជា​ភាគី​ម្ខាង​ទៀត​ដែល​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នកជា​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ ឬ​សមាជិកគ្រួសារ​ពិតមែន​ក្តី​ក៏​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ស្តាប់​តាម​អ្នក​ទាំងនោះ​ជា​រៀង​រាល់ពេល​ទេ ។ ទោះជា​អ្នក​ជឿជាក់​ពួក​គេ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​ក៏​មិនមែន​មាន​ន័យ​ថា​អ្នក​គួរតែ​ជឿជាក់​ពួក​គេ​ជា​រៀង​រាល់ពេល​រួម​ទាំង​លើ​ការ​សម្រេចចិត្ត​ផ្នែក​លុយ​របស់​អ្នក​ដែរ ។

៤. អ្នក​ជឿ​លើ​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​៖
ការ​ស្តាប់​ឮ​ដំបូន្មាន​ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ផ្តល់​ឲ្យ​អ្នក ឬ​ដំបូន្មាន​ដែល​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​ភ្លាម​ៗ​ក៏​ជា​មុខសញ្ញា​ថា​អ្នក​អាច​នឹង​បរាជ័យ​ដែរ ។ ប្រាកដ​ណាស់ ដំបូន្មាន​ទាំងនេះ​អាច​នឹង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ពេល​បច្ចុប្បន្ន តែ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ថា​វា​នឹង​យ៉ាងណា​នៅ​ថ្ងៃ​អនាគត​ទេ ។ វា​ប្រៀប​បានជា​ការ​ជ្រួលច្របល់​ទិញ BitCoin កាលពី​ឆ្នាំ​មុន​ជាដើម​ដែល​បង្ក​ឲ្យ​មនុស្ស​ខាតបង់​ថវិកា​ពេល​ដែល​ថ្លៃ​វា​ធ្លាក់​ចុះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ