ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាប់អ្នកបើកត្រាក់ទ័រ ក្រោយឃើញ​មនុស្ស​ប​ាត់បង់ជីវិត​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ពី​ឈ្មោះ កុយ…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ពី​ឈ្មោះ កុយ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ស្មៀនឃុំ​ពពែ​ត បាន​រាយការណ៍​មក​ថា នៅ​ចំណុច​ត្រពាំង​តា​ពៅ ស្ថិត​ក្នុងភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត មាន​ករណី​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ទឹក​ត្រពាំង ក្បែរ​កន្លែង​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​នគរ​បាល​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ ដោយ​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​នោះ​ឈ្មោះ ផៃ ផាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ផ្អែក​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​កោសល្យវិច័យ​ខេត្ត​រក​ឃើញ​ថា នៅ​លើ​ខ្លួនប្រាណ​របស់​ជន​រង​គ្រោះ មាន​ស្នាម​បែក​លលាដ៍ក្បាល និង​បាក់​ថ្គាម​ទាំង​សងខាង ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​កោសល្យវិច័យ​បញ្ជាក់​ថា ជន​រង​គ្រោះ​អាច​បាត់​បង់ជីវិត​ដោយសារ​អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​អន្លង់​នៅ​មាត់​ត្រពាំង ។

ក្រោយ​ពេល​ពិនិត្យ រួច សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឈ្មោះ ង្វៀ​ង ជី​តាំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​តាំង​ចូ​វ ឃុំ​តាំង​ងរ ស្រុក​តាំង​ចូ​វ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ដែល​ជា​អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កាល​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នោះ ដើម្បី​នាំ​មក​ធ្វើការ​សាកសួរ​ដែរ តែ​ឈ្មោះ​ង្វៀ​ង ជី​តាំ បាន​រត់គេច​ខ្លួន​បាត់ ។ លុះដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ទើប សមត្ថកិច្ច​រក​ឃើញ​ឈ្មោះ ង្វៀ​ង ជី​តាំ ហើយ​ក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ជី​តាំ បាន​ឆ្លើយ​សារភាព​ថា នៅ​ពេល​ខ្លួន​ថយ​ត្រាក់ទ័រ​ចូល​ទៅ​ក្នុង​បឹង ដើម្បី​ភ្ជួរ​ដី​មិន​បានឃើញ​មនុស្ស​ទេ ស្រាប់តែ​បើក​ត្រាក់ទ័រ​ឡើង​មក​វិញ ទើប​ឃើញ​មនុស្ស​ម្នាក់​ត្រូវ​ត្រាក់ទ័រ​កិន​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​គ្រប់គ្រាន់​ហើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​អ្នកបើកបរ​ត្រាក់ទ័រ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ