ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​៦០​ម៉ឺន​ដុល្លារ​អភិវឌ្ឍ​អាង​ស្តុក​ទឹក​ជាង​២​លាន​ម៉ែត្រគូប​តាំងពី​ជំនាន់​៥០​ផ្លា​យ​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទំនប់​ទឹក​ចាស់​តាំងពី​ជំនាន់​៥០​ផ្លា​យ​ឆ្នាំ​មុន និង​ត្រូវ​ស្ថាបនា​ជា​ថ្មី​ស្តុ​ក​ទឹកបាន​ជាង​២​លាន​ម៉ែត្រគូប​ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្គត់​ផ្គង​ទឹក​ស្រោចស្រព និង​ធ្វើ​កសិកម្ម ជា​ពិសេស លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដោយ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ រួម​ទាំង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​ទំនប់​ទឹក…

ខេត្តមណ្ឌលគិរី ៖ ទំនប់​ទឹក​ចាស់​តាំងពី​ជំនាន់​៥០​ផ្លា​យ​ឆ្នាំ​មុន និង​ត្រូវ​ស្ថាបនា​ជា​ថ្មី​ស្តុ​ក​ទឹកបាន​ជាង​២​លាន​ម៉ែត្រគូប​ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្គត់​ផ្គង​ទឹក​ស្រោចស្រព និង​ធ្វើ​កសិកម្ម ជា​ពិសេស លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដោយ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ រួម​ទាំង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​ទំនប់​ទឹក និង​ការ​ប្រើប្រាស់​ប្រភព​ទឹក​ឱ្យ​បាន​សម​ស្រប ចៀសវាង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ទំនប់​ស្រែ​ជ្រៃ (​បាក់​ខាំ​) ក្នុងភូមិ​ណ​ង​បួរ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក នា​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ ថា​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រែ​ជ្រៃ នៅ​ក្នុងស្រុក​កោះ​ញែក នា​ពេល​នេះ​ទំនប់​ទឹក​មាន​ប្រវែង​១៩៥០​ម៉ែត្រ និង​ប្រឡាយ​ទឹក​១​ខ្សែ ប្រវែង​១៩៥០​ម៉ែត្រ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា​៦០​ម៉ឺន​ដុល្លារ​ដែល​ជា​គម្រោង​របៀង​អភិរក្ស​ជីវៈចម្រុះ​មហា​អនុ​តំបន់​មេគង្គ ទទួល​ជំនួយ​ឥត​សំណង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បន្ថែម​ថា គម្រោង​សាង់សង់​ប្រព័ន្ធ​ធា​រាស្ត្រ​ស្រែ​ជ្រៃ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ព្រោះ​ទំនប់​ទឹក​នេះ​អាច​ស្តុ​ក​ទឹក​រហូត​ដល់​ជាង​២​លាន​ម៉ែត្រគូប ហើយ​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​របស់​ប្រជា​កសិករ​ចំនួន​១៦៧៩​ហិ​កតា និង​ចំការ​២០៥​ហិ​កតា ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួលផល​បាន​ពី​ការ​ប្រើប្រាស់​ទំនប់​ទឹក​ចំនួន​១៩៩០​នាក់ ស្មើនឹង​៤៣០​គ្រួសារ ។

លោក​អភិបាលខេត្ត​សូម​ណូ​ម​ពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ រួម​ទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា​ដើម្បី​ឱ្យ​ដំណើរការ​សាងសង់​ទំនប់​នេះ​ទទួល​បាន​ជោគជ័យ ជា​ពិសេស​ត្រូវ​រួម​គ្នា​ថែរក្សា​នូវ​ទំនប់​នេះ​ឱ្យ​បាន​គង់វង្ស​ទុក​សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​រួម និង​ត្រូវ​ចេះ​សន្សំ​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ