ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​មិត្ត​ប្រុស​សុំ​រៀប​ការ​លើ​យន្តហោះ​តែ​ក្រោយមក​នាង​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ការ​សុំ​រៀប​ការ​គឺជា​រឿង​ដ៏​រំភើប​មួយ​សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការ​ពិត ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​បាន​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​នេះ​ក្លាយជា​ទុក្ខសោក​ផង​ដែរ ។ យ៉ាងណាមិញ​សម្រាប់​នារី​បំរើ​លើ​យន្តហោះ​ម្នាក់​នឹក​ស្មាន​មិន​ដល់​ថា នៅ​ពេល​គូស្នេហ៍​មក​សុំ​រៀប​ការ​លើ​យន្តហោះ សេចក្ដីសុខ​នៅ​ជាមួយ​នាង​មិន​បាន​យូរ មួយសន្ទុះ​ក្រោយ​នាង​ក៏​ត្រូវ​បណ្ដេញ​ចេញពី​ការងារ ។ វេ​ប​សាយ ​Insider…

ការ​សុំ​រៀប​ការ​គឺជា​រឿង​ដ៏​រំភើប​មួយ​សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការ​ពិត ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​បាន​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​នេះ​ក្លាយជា​ទុក្ខសោក​ផង​ដែរ ។ យ៉ាងណាមិញ​សម្រាប់​នារី​បំរើ​លើ​យន្តហោះ​ម្នាក់​នឹក​ស្មាន​មិន​ដល់​ថា នៅ​ពេល​គូស្នេហ៍​មក​សុំ​រៀប​ការ​លើ​យន្តហោះ សេចក្ដីសុខ​នៅ​ជាមួយ​នាង​មិន​បាន​យូរ មួយសន្ទុះ​ក្រោយ​នាង​ក៏​ត្រូវ​បណ្ដេញ​ចេញពី​ការងារ ។

វេ​ប​សាយ ​Insider កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ពី​រឿងរ៉ាវ​កាលពី​ខែឧសភា​កន្លង​មក​ថា មាន​នារី​បំរើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​«China Eastern Airlines» ម្នាក់​ត្រូវ​បាន​គូស្នេហ៍​មក​លុតជង្គង់​សុំ​រៀប​ការ ខណៈ​ពេល​កំពុង​បំពេញការងារ​នៅ​លើ​យន្តហោះ និង​បាន​ទទួល​ការ​សាទរ​ពី​សំណាក់​ពលរដ្ឋ​យ៉ាងច្រើន ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ខាង​ក្រុមហ៊ុន​បាន​បណ្ដេញ​​បុគ្គលិក​ម្នាក់​នេះ​ចេញពី​ការងារ ។

ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ហេតុផល​ថា ការ​សុំ​រៀប​ការ​នៅ​លើ​យន្តហោះ​កំពុង​ធ្វើ​ដំណើរ គឺ​នាង​កំពុង​ស្ថិត​ក្នុង​ការ​បំពេញការងារ នាង​ខ្វះ​ការ​ទទួលខុសត្រូវ​លើ​ការងារ ព្រងើយកន្តើយ​លើ​សុវត្ថិភាព​របស់​អ្នកដំណើរ​គឺជា​ការងារ​ដ៏​សំខាន់​លំដាប់​ទី​១ ទើប​ពិចារណា​ថា​នាង​គួរ​ចាក​ចេញពី​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ