ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​តាម​ទាន់ប្ដី​បណ្ដើរ​ស្រី​ក្មេង មានអីលេងវិញ១ក្បាច់​ផ្អើល​ឆោឡោ​ពេញ​ផ្លូវ

4 ឆ្នាំ មុន

ទីភ្នាក់ងារ ​«Shanghaiist» ​ផ្សាយ​ថា មាន​ហេតុការណ៍​ដ៏​សន្ធ​ត់​នៅ​លើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង​ណា​ន​ជី​ង​ប្រទេស​ចិន ស្ត្រី​ម្នាក់​បាន​លោត​ឡើង​លើ​កា​ប៉ូ​រថយន្ត​កំពុង​បើកបរ​យឺត​ៗ និង​វាយ​កញ្ចក់​រថយន្ត​ក្នុង​អាកា​រៈ​ខឹងសម្បា​បង្ក​ឲ្យ​ខូចខាត ខណៈ​ពេល​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​មានការ​ភិតភ័យ និង​ចម្លែក​នៅ​ក្នុង​ចិត្ត ។…

ទីភ្នាក់ងារ ​«Shanghaiist» ​ផ្សាយ​ថា មាន​ហេតុការណ៍​ដ៏​សន្ធ​ត់​នៅ​លើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង​ណា​ន​ជី​ង​ប្រទេស​ចិន ស្ត្រី​ម្នាក់​បាន​លោត​ឡើង​លើ​កា​ប៉ូ​រថយន្ត​កំពុង​បើកបរ​យឺត​ៗ និង​វាយ​កញ្ចក់​រថយន្ត​ក្នុង​អាកា​រៈ​ខឹងសម្បា​បង្ក​ឲ្យ​ខូចខាត ខណៈ​ពេល​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​មានការ​ភិតភ័យ និង​ចម្លែក​នៅ​ក្នុង​ចិត្ត ។

របាយការណ៍​បាន​បញ្ជាក់​ថា​ស្ត្រី​រូប​នេះ​ជា​ប្រពន្ធ​របស់​ម្ចាស់​រថយន្ត ខណៈ​ពេល​កើតហេតុ​នាង​ចាប់​បាន​ថា​ប្ដី​បាន​ផិតក្បត់​លួច​មាន​ស្រី​ថ្មី និង​ជិៈ​រថយន្ត​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ ធ្វើ​ឲ្យ​នាង​ខឹងសម្បា​ដោយ​លោត​ឡើង​លើ​កា​ប៉ូ​រថយន្ត រួម​ទាំង​ស្រែក​ឲ្យ​ប្ដី​ឈប់​រថយន្ត​ធ្វើការ​ចរចា​គ្នា ។ ជា​ចុង​ក្រោយ​រថយន្ត​បាន​ឈប់ ក្រោយមក​ខាង​បុរស​ក៏​បាន​ចុះ​ពី​រថយន្ត ។

ចំណែក​ប្រពន្ធ​បាន​ស្ទុះ​ទៅ​វាយតប់​ប្ដី ខណៈ​ពេល​សាហា​យ​ស្មន់​ក៏​ចុះ​ពីលើ​រថយន្ត ត្រូវ​ប្រពន្ធ​ស្របច្បាប់​ស្ទុះ​ទៅ​វាយដំ រីឯ​ប្ដី​បាន​ចូល​ទៅ​ឃាត់ ។ ទីបំផុត​សាហា​យ​ស្មត់​ក៏​ជៀស​មិន​ផុត​ត្រូវ​ប្រពន្ធ​ចាប់​បោច​សក់​រួម​ទាំង​ស្រែក​គំរាម​រំសាយកំហឹង ។

ក្នុង​ពេល​កើតហេតុ​ក៏​មាន​មនុស្ស​ចោមរោម​មើល និង​ថត​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​ធ្វើ​ឲ្យ​រឿងរ៉ាវ​បែកធ្លាយ​ត្រូវ​ប៉ូលិស​ចូល​ឃាត់ ក្រោយមក​ក៏​បាន​គ្រប់គ្រង​អារម្មណ៍​របស់​ប្រពន្ធ​បាន ។ រហូត​មក​ដល់​ពល​នេះ​នៅ​មិន​ទាន់​ដឹង​ថា​មានការ​ប្ដឹង​ឲ្យ​ដំណើរការ​រឿង​ក្ដី​តាម​ផ្លូវច្បាប់​ឬ​អត់​នោះ​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ