ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​សក់​ស្ដើង​មែន​ទេ អាច​សាក​ល្បង​ជា​មួយ​​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​នេះ​បាន

4 ឆ្នាំ មុន

ទោះបីជា​បញ្ហា​សក់​ស្ដើង ហើយ​ថែម​ទាំង​ជ្រុះ​តែង​កើត​មាន​ធម្មតា​ចំពោះ​បុរស ប៉ុន្តែ​មនុស្ស​ស្រី​ក៏​អាច​ជួប​ប្រទះ​បញ្ហា​នេះ​ផង​ដែរ​កំឡុង​ពេល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ណាមួយ តំណពូជ ឬ​បញ្ហា​សុខភាព​ណាមួយ​។ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​!…

ទោះបីជា​បញ្ហា​សក់​ស្ដើង ហើយ​ថែម​ទាំង​ជ្រុះ​តែង​កើត​មាន​ធម្មតា​ចំពោះ​បុរស ប៉ុន្តែ​មនុស្ស​ស្រី​ក៏​អាច​ជួប​ប្រទះ​បញ្ហា​នេះ​ផង​ដែរ​កំឡុង​ពេល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ណាមួយ តំណពូជ ឬ​បញ្ហា​សុខភាព​ណាមួយ​។

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! មាន​រូបមន្ត​បែប​ធម្មជាតិ​ច្រើន​ណាស់​ជួយ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ហើយ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ និង​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ ៖

១. ស៊ុត ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ស៊ុត ១ គ្រាប់ ជាមួយ​ប្រេង​អូ​លីវ ១ ស្លា​ន​ព្រា​បាយ ក្នុង​ចានគោម​តូច​មួយ​រហូត​ដល់​ក្លាយជា​ល្បាយ​ម៉ដ្ឋ​រលោង​។ លាប​ល្បាយ​លើ​សក់ និង​ស្បែក​ក្បាល​រហូត​ដល់​សព្វ​។ គ្រប​សក់​ជាមួយ​មួក​ពាក់​ងូតទឹក ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​កក់​លាង​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ និង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។

២. ប្រេង​អូលីវ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​ក្ដៅ​ឧណ្ហ​ៗ​លើ​ស្បែក​ក្បាល និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ៣០ ទៅ ៤៥ នាទី ឬ​ទុក​ចោល​ពេញ​មួយ​យប់​សឹម​លាង​សម្អាត​ចេញ ហើយ​កក់សក់​នៅ​ព្រឹក​បន្ទាប់​ជា​ការ​ស្រេច​។

៣. ខ្ទឹមបារាំង ៖ លាយ​ទឹក​ខ្ទឹមបារាំង​កន្លះ​ពែង​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​សក់​និង​ស្បែក​ក្បាល ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ធម្មតា​។

៤. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​សាច់ ឬ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​ក្បាល និង​ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

៥. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ លាប​ម៉ាស្សា​ទឹកខ្មេះ​ផ្លែ​ប៉ោម​ឱ្យ​សព្វ​ពេញ​ស្បែក​ក្បាល​និង​សក់ ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ