ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​ម៉ូតូ​ទឹក​ ឈ្នះ​បានមេដាយមាស​ពិភព​លោក

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖​ តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​ទឹក​កម្ពុជា​បានឱ្យ​ដឹង​ថា កីឡាករ សាលី អ៊ូ​ម៉ើ​ត​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក ​(Jet Ski World Cup2019)​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ​ធ្នូ…

ប្រទេស​ថៃ​៖​ តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​ទឹក​កម្ពុជា​បានឱ្យ​ដឹង​ថា កីឡាករ សាលី អ៊ូ​ម៉ើ​ត​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក ​(Jet Ski World Cup2019)​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ​ធ្នូ ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ​ប្រទេស​ថៃ​។

កីឡាករ សាលី អ៊ូ​ម៉ើ​ត ដែល​ឈ្នះ​មេដាយមាស​លើក​នេះ គេ​ប្រកួត​លើ​វិញ្ញាសា​Pro-Am Ski Super Stock​ នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ ​មិនតែប៉ុណ្ណោះ ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​គេ​បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ចំនួន​៣​លើក​ផ្ទួន​ៗ​។

​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន​៦០​នៅ​លើ​ពិភពលោក​ចូលរួម​។​ប៉ុន្តែ​អ្វី​ដែល​ជា​មោទនភាព​នោះ ទង់ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហូត​ឡើង​បន្ទាប់​ពី​កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។

កីឡាករ​សាលី អ៊ូ​ម៉ើ​ត ធ្លាប់​ឈ្នះ​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ក៏​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​ពិភពលោក​ច្រើន​លើក​រួច​មក​ហើយ​ទៀត​ផង​។​ ​

សម្រាប់​ការ​ប្រកួត​លើ​វិញ្ញាសា​ថ្មី​មួយ​នេះ មាន​តែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​ខ្លាំង​ជាងគេ ប៉ុន្តែ​គួ​ឱ្យ​ស្ដាយ​ដែល​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន​លើក​នេះ គេ​មិន​បាន​ដាក់​កីឡា​ប្រភេទ​នេះ​ឱ្យ​ចូលរួម​ប្រកួត​ឡើយ​​។

អត្ថបទសរសេរ ដោយ