កីឡាករ​​ជាង​១​ម៉ឺន​នាក់​ ចូលរួម​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​២៤


ខេត្តសៀមរាប ៖ កីឡាករ​ជា​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ជា​មួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ជាមួយ​ភាគី​ពាក់ព័ន្ធ បាន​ស្ម័គ្រចិត្ត​ប្រមាណ​ជាង១២០០០នាក់ ​បាន​ចូល​រួម​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​២៤ នៅ​សៀមរាប​-​អង្គរ ។ កម្មវិធី​រត់​ម៉ា​រ៉ា​តុង​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨​ ធ្នូ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដែល​មាន​កីឡាករ​ប្រ​មា​ណ​ជាង​១២,០០០​នាក់​ទៀត ដែល​បាន​បង្ហាញ​ថា កម្ពុជា​-ILO ត្រូវ​តែ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជាមួយ​គ្នា សំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នោះ ភាគី​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈតំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តំណាង​ភាគី​សមាគម​និយោជក និង​ភាគីតំណា​ង​ឲ្យ​កម្មករនិយោជិត បាន​លើក​ឡើង​ថា កម្មវិធី​រត់​កម្សាន្ត​ត្រូវ​បានរៀបចំ​ឡើង​ក្នុងគោលបំណង ​៖

១-អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ​នៃ​សមាជិ​ក​ភាព កម្ពុជា​នៅ​អង្គការ ILO​ ។ ជាក់ស្តែង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ក៏​បាន​ផុ្ត​ល់​នូវ​កិត្តិ​យស​យ៉ាង​ខ្ពង់ខ្ពស់​ចូលរួម ប្រារ​ព្វ​កម្មវិធី​អបអរសាទរ​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​ ។

២-បង្ហាញ​ដល់​សាធារណជន​ឱ្យ​ស្គាល់​កាន់តែ​ច្បាស់​អំពី​អាណត្តិ និង​ការងារ​របស់ អង្គការ ILO នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សមិទ្ធផល​នានា​ក្នុង​វិស័យ​ការងារ​ដែល​កម្ពុ​ជាស ម្រេច​បាន ក្រោយ​ពី​បាន​ក្លាយជា​សមា​ជិក​របស់​អង្គការ ILO នា​រយៈពេល​៥០​ឆ្នាំ​កន្លង​មក​។

៣-បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ភាគី​កម្មករនិយោជិត និ​យោជក និង​ដៃគូ​អភិ​វឌ្ឍន៍​នានា​ក្នុង​ការ​ផ្លាស់​ប្តូរ​យោបល់ ដើម្បី​បង្កើន​យុត្តិធម៌​សង្គម និង​លើក កម្ពស់​ការងារ​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​បាន​ចូល​ជាស​មាជិ​ក​អង្គការ ILO នៅ​ថ្ងៃ​ទី​២៤ ​កុម្ភៈ ឆ្នាំ​១៩៦៩ ស្រប​ពេល​ដែលអង្គការ ILO បាន​ទទួល​ពាន រង្វាន់​ណូបែល​សន្តិភាព ដែល​គិត​មក​ដល់​ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈពេល​៥០​ឆ្នាំ​ហើយ​។

ភាគី​ទាំងអស់​បាន​លើក​ឡើង​ថា រយៈពេល​៥០​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​បានសហការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO​និង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន​រាប់​មិន​អស់ រួម​មាន​ទាំង​សមិទ្ធផល​ធំ​ៗ ចំនួន​៣ ៖ ទី​១-គម្រោង​នៃ​កិច្ច​ស ហ​ប្រតិបត្តិ ការ​នានា​មាន​ដូច​ជា គម្រោង​រោងចក្រ​កាន់ តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) កម្មវិធី​ការងារ សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា (DWCP) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង ឧ​ស្យា​ហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា គម្រោង Safe and Fair គម្រោង​លើក​កម្ពស់​សុវត្ថិភាព និង​សុខ ភាព​ការងារ​ជាដើម​ ។

ទី​២-ផ្នែក​គោលនយោបាយ​មាន​ដូច​ជា គោល​នយោបាយ​ជាតិ​មុខ របរ និង​ការងារ (NEP) ឆ្នាំ​២០១៥-​២០២៥ គោលនយោបាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះ​បណ្តា លប ច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៦-២០២៥ គោលនយោបាយ​ស្តី​ពី ទេសន្តរប្រវេសន៍ ការងារ​សម្រាប់​ប្រទេស​កម្ពុជា ផែនការមេ​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ផែនការ​ស កម្ម​ភាព​ជាតិ​ស្តី​ពី ការ​លុប​បំបាត់ ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ (២០០៨-​២០១២) និង​ផែនការ​ជាតិ​ស្តី​ពី ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ (២០១៦-​២០២៥)​។

ទី​៣-ផ្នែក​លិខិត​បទដ្ឋាន​គតិយុត្តិ រួម​មានច្បាប់​ស្តី​ពី​ការងារ ឆ្នាំ​១៩៩៧ ច្បាប់​ស្តី​ពី​សហជីព ឆ្នាំ​២០១៦ ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៨ ពិសេស​កម្ពុជា​ទើប ដាក់​ឱ្យ​ប្រើ​នូវច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ឆ្នាំ​២០១៩ ដែល​ជា​ការ​ចូលរួម​កាន់តែ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ ក៏​ដូច​ជា​ការ​ធានា​រ៉ាប់រង​នៅ​ពេល​ឈឺ​ថ្កាត់ គ្រោះថ្នាក់​ការងារ និង​ពេល​ចូល​និវត្ត​ផង​ដែរ​។ សមិទ្ធផល​ទាំងនេះ បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង ការ​អភិ វ​ឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ហើយ​កម្ពុជា​ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​ទាំងនេះ ដល់​ប្រ ទេស​ជា​មិត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផង​ដែរ​។

កីឡាជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ