ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! Everton បណ្តេញ​គ្រូបង្វឹក​ចោល​បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ទូទៅ​នៃ​ក្របខ័ណ្ឌ Premier League ម្នាក់​ទៀត​បាន​បាត់បង់​ការងារ បន្ទាប់​ពី​ក្លិប​បាល់​តាត់ Everton…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ទូទៅ​នៃ​ក្របខ័ណ្ឌ Premier League ម្នាក់​ទៀត​បាន​បាត់បង់​ការងារ បន្ទាប់​ពី​ក្លិប​បាល់​តាត់ Everton បាន​បណ្តេញ​លោក Marco Silva ចេញ ក្រោយ​ពី​ចាញ់​ការ​ប្រកួត​ដ៏​អាម៉ាស់​ជាមួយនឹង​ក្លិប​ហង្ស​ក្រហម Liverpool​។

ការ​ចាញ់​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប​ស្ករ​គ្រាប់​អង់គ្លេស ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Premier League​។ ក្លិប​នេះ​ចាញ់​ការ​ប្រកួត​ជាមួយនឹង Liverpool ក្នុង​លទ្ធផល ៥-២ នៅ​កីឡដ្ឋាន Anfield កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

ការ​ចាញ់​ក្រុម​ហង្ស​ក្រហម Liverpool គឺជា​ការ​ប្រកួត​លើក​ទី​៩ របស់​ក្លិប Everton នៅ​រដូវ​កាល​នេះ ហើយ​ឥឡូវនេះ​ក្លិប​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ជាមួយ Silva​។ សារ​របស់​ក្លិប​ជា​ផ្លូវការ​បាន​សរសេរ​បង្ហោះ​នៅ​លើ Twitter ថា​៖ «​ក្លិប​បាល់ទាត់ Everton អាច​បញ្ជាក់​ប្រាប់​ថា អ្នកគ្រប់គ្រង លោក Marco Silva បាន​ចាក​ចេញពី​ក្លិប​ហើយ​»​។

សារ​នេះ​បាន​បន្ត​ថា​៖ «​ម្ចាស់​ភាគហ៊ុន​ធំ លោក Farhad Moshiri លោក​អគ្គនាយក Bill Kenwright និង ថ្នាក់ដឹកនាំ​កំពូល​ៗ​នៃ​ក្លិប ថ្លែងអំណរគុណ លោក Marco សម្រាប់​ការ​បម្រើ​ដល់​ក្លិប​អស់​រយៈពេល​១៨​ខែ​មកនេះ ហើយ​ក៏​ជូនពរ​លោក​ឱ្យ​ជួប​តែ​សំណាងល្អ​នៅ​ថ្ងៃ​អនាគត​»​។

ចុង​ក្រោយ សារ​នេះ​បាន​សរសេរ​ថា​៖«​លោក Duncan Ferguson នឹង​កាន់​តំណែង​ជំនួស​មួយ​រយៈ និង ត្រូវ​ដឹកនាំ​ក្លិប​ទៅ​ប្រកួត​ជាមួយនឹង Chelsea នៅ​ថ្ងៃ​សៅរ៍​។ ក្លិប​គ្រោង​នឹង​ប្រកាសប្រាប់​ពី​សមាសភាព​គ្រូបង្វឹក​អចិន្ត្រៃយ៍​ក្នុង​ពេល​ឆាប់​ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ