ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​និង​អី​ុ​រ៉​ង់​ ប្ដូរ​អ្នកទោស​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៧​ធ្នូ បាន​ពោល​ពាក្យ​វិ​ជ្ច​មាន​ដ៏​កម្រ​មួយ​ចំពោះ​អ៊ី​រ៉​ង់ ដោយ​ថ្លែងអំណរគុណ​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ការ​ប្ដូរ​អ្នកទោស​គ្នា​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​រីករាយ​ដែល​ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​បំពេញ​បាន​រឿង​មួយ​ចំនួន​។ ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​អ៊ីរ៉​ង់​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ លោក​XIYUE…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៧​ធ្នូ បាន​ពោល​ពាក្យ​វិ​ជ្ច​មាន​ដ៏​កម្រ​មួយ​ចំពោះ​អ៊ី​រ៉​ង់ ដោយ​ថ្លែងអំណរគុណ​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ការ​ប្ដូរ​អ្នកទោស​គ្នា​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​រីករាយ​ដែល​ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​បំពេញ​បាន​រឿង​មួយ​ចំនួន​។

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​អ៊ីរ៉​ង់​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ លោក​XIYUE WANG​និង​បុរស​អ៊ី​រ៉​ង់​ម្នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​២០១៨​មក លោក​ម៉ា​ស៊ូ​ដ​សូឡី​ម៉ា​នី ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​៧​ធ្នូ​។ លោក​ត្រាំ​ថ្លែង​ថា​នេះ​ជា​រឿង​ល្អ​ប្រសើរ​មួយ​សម្រាប់​អ៊ីរ៉​ង់ ដែល​បង្ហាញ​ថា យើង​អាច​បំពេញ​រឿង​មួយ​ចំនួន​។ មុន​នេះ​តាម​TWITTER​លោក​ត្រាំ​សេ​សេរ​ថា អរគុណ​អ៊ី​រ៉​ង់​សម្រាប់​ការ​ចរចា​ដ៏​ត្រឹម​ត្រួ​វ​បំផុត​មួយ ហើយ​យើង​អាច​សម្រេច​បាន​កិច្ច​ព្រៀង​រួម​មួយ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ហ្សា​វ៉ា​ត​ហ្សា​រី​ហ្វ​និយាយ​ថា លោក​រីករាយ​ដែល​សាស្ត្រាចារ្យ​សូឡី​ម៉ា​នី​និង​លោក​XIYUE WANG​បាន​មក​ជូ​ប​ជុំ​គ្រូ​សារ​វិញ​។ លោក​XIYUE WANG​ជា​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​មាន​ដើម​កំណើត​ចិន ត្រូវ​អ៊ី​រ៉​ង់​កាត់ទោស​ដាក់​កុក​១០​ឆ្នាំ​ពី​បទ​ចារកម្ម​។

ចំណែក​លោក​សូឡី​ម៉ា​នី​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មួយ​រូប ដែល​មក​កាន់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២២​តុលា​ឆ្នាំ​២០១៨​ដើម្បី​បំពេញការងារ​ស្រាវជ្រាវ​មួយ ត្រូវ​ចាប់​ខ្លូ​ន​ពេល​លោក​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​ស៊ីកា​ហ្គោ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ