រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក Manchester United សម្រាប់រដូវកាលទី២ នៅប្រទេសកម្ពុជា បានធ្វើឡើងយ៉ាងកក្រើកនៅក្លឹបកម្សាន្ត QK កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងការចូលរួមផ្តល់ជូននូវបទភ្លេងយ៉ាងកន្ត្រាក់ពី DJ ដ៏ល្បីដែលមកពីប្រទេសថៃ និងម៉ាឡេស៊ី ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន ។

គួររំឭកថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ ២០១៨ ជាមួយនឹងកម្មវិធីជាច្រើន ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី នារដូវកាលកន្លងមក ។

សម្រាប់រដូវកាលថ្មីនេះ ក្រុមហ៊ុនក៏បានរៀបចំនូវកម្មវិធីកម្សាន្តក៏ដូចជាឱកាសក្នុងការឈ្នះរង្វាន់ផ្សេងៗជាច្រើនទៀតសម្រាប់អតិថិជនដែលគាំទ្រស្រា Chivas ជាមួយនឹងប្រម៉ូសិនពិសេសដល់អតិថិជនផងដែរ ។

អ្វីដែលពិសេសនោះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ធំពី Chivas ជាមួយនឹងការធ្វើដំណើរទៅមើលការប្រកួតផ្ទាល់របស់ ក្រុមបិសាចក្រហម Manchester United នៅប្រទេសអង់គ្លេសនៅខែមីនា ឆ្នាំ ២០២០ ជាមួយនឹងបទពិសោធន៍ផ្សេងៗទៀតទាក់ទងទៅនឹងកីឡាបាល់ទាត់ផងដែរ ។
សម្រាប់ព័ត៌មានស្តីពី កម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Cambodia ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ