បើ​មិន​ចង់​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ បុរសៗ​គួរ​តែ​​អនុវត្ត​វិធី​មួយ​នេះ​


ការ​ហាត់ប្រាណ​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ទៅ​លើ​សុខភាព​ទូទៅ​។ ការ​សិក្សា​អាច​បន្ថយ​ការ​ប្រឈម​​នឹង​ជំងឺ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា ការ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង​។ តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ហាត់ប្រាណ​ក៏​ប្រហែលជា​អាច​បន្ថយ​ការ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​កើតឡើង​លើ​មនុស្ស​ប្រុស​។ ក្រពេញ​ប្រូ​ស្តា​ត គឺជា​ក្រពេញ​ដ៏​តូច​មួយ​ដែល​មាន​នាទី​ផលិត​ទឹករំអិល​របស់​ទឹកកាម ដែល​អាច​រង​ការ​ប៉ះពាល់​ដោយសារ​តែ​មហារីក​បាន​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ប្រុស​ដែល​រស់នៅ​បែប​សកម្ម និង​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​រហូត​ដល់​ពាក់កណ្តាល​ឯណោះ​។

ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម​នេះ​បាន​ប្រើប្រាស់​វិធី​វាយតម្លៃ​សកម្មភាព​រាង​កាយ​លើ​បុរស​មាន​ជំងឺ​មហា​រីក​ក្រពេញ​ប្រូ​ស្តា​ត ៧៩១៤៨​នាក់ និង ៦១១០៦​នាក់​ទៀត​មិន​មាន​។ លក្ខណៈ DNA ដែល​ទាក់ទង​នឹង​សកម្មភាព​ត្រូវ​បាន​វិភាគ​ចៀស​ជាង​ពឹងផ្អែក​តែ​ទៅ​លើ​ព័ត៌មាន​ដែល​ពួក​គេ​ផ្តល់​ឲ្យ​ទៅ​លើ​របៀប​រស់នៅ​របស់​ពួក​គេ​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​ភាព​សកម្ម​បំផុត​គឺ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​រហូត​ដល់ ៥១​ភាគរយ នៅ​ពេល​ប្រៀបធៀប​ជាមួយ​បុរស​ដែល​មាន​សកម្មភាព​តិចតួច​បំផុត​។ យក​ល្អ​គួរតែ​សម្គាល់ថា បុរស​ដែល​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ហើយ​​បុរស​ដែល​មានគ្រួសារ​ធ្លាប់​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ពី​មុន​មក​គឺ​មានការ​ប្រឈម​មុខ​ខ្ពស់​បំផុត​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Epidemiology (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ