ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​នាង​ភិតភ័យ​យ៉ាង​ខ្លាំង​ពេល​ដឹង​ថា កូនស្រី​ជួប​រឿង​បែប​នេះនៅ​​ផ្ទះអ្នក​​លក់​ដូរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​បំពាន​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​រហូត​២​លើក និង​ធ្វើបាប​នាង​ដោយ​គំរាមកំហែង ហេតុការណ៍​បាន​កើត​ឡើង​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​២ សង្កាត់​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​បំពាន​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​រហូត​២​លើក និង​ធ្វើបាប​នាង​ដោយ​គំរាមកំហែង ហេតុការណ៍​បាន​កើត​ឡើង​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​២ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ សុភ​ត្រា មុខរបរ​លក់ដូរ រស់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ស្រុក​កំណើត​ខេត្តបាត់ដំបង មក​នៅ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការងារ​កាស៊ីណូ ។

បើ​តាម​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ថា នាង​ស្គាល់​ជនសង្ស័យ​តាម​រយៈ​ម្ដាយ​របស់​គេ​លក់ដូរ ហើយ​​ខ្លួន​បាន​ទៅ​ទិញ​របស់របរ​នៅ​ទីនោះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​នេះ ចាប់​អូស​ដៃ​ចូល​ក្នុងផ្ទះ​ រួច​សេពសន្ថវៈ​ចំនួន​២​លើក កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ដោយ​​គំរាម​នាង​មិន​ឲ្យ​បែកធ្លាយ​រឿង​នេះ​ឡើយ។ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៦ ធ្នូ ស្រាប់តែ​ជនសង្ស័យ​រូប​នេះមក​គំរាម​ឲ្យ​នាង​ឡើង​ជិះ​ម៉ូតូ​យក​ទៅ​ផ្ទះ​គេ​ម្ដងទៀត នៅ​ពេល​នោះ​នាង​ក៏​មាន​បំណង​រត់​ចេញតែ ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​ចាប់​អូស​ចូល​ក្នុងផ្ទះ​​​គំរាម និង​​កាត់​ខោអាវ​លើ​ខ្លួន​របស់​នាង​អស់ រួច​វាយ​នាង​ឲ្យ​រង​របួស​ពេញ​ខ្លួន។

ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​បន្ត​ថា នាង​ក៏​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ ប៉ុន្តែ​នៅ​ទីនោះ​មាន​តែ​ម្ដាយ​របស់​ជនសង្ស័យ​នេះ​មិន​បាន​ជួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​ថែម​ទាំង​ទាញ​ទ្វារ​បិទ​មិន​ឲ្យ​នាង​រត់​ចេញ​ទៀត​ផង ។ ពេល​នោះ​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​របស់​នាង​ជួយ​ប្ដឹង​សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​តែ​ម្ដង ។

ចំណែកឯ​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឮ​ថា កូនស្រី​របស់​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ គាត់​មានការ​ភិតភ័យ​ខ្លាំង​ណាស់ និង​បាន​មក​ជួប​កូនស្រី​ឃើញ​មាន​ស្នាម​របួស​ពេញ​ខ្លួន ហើយ​គាត់​ក៏​នាំ​កូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​។ គាត់​បាន​សំណូមពរ​ទៅ​ដល់​សមត្ថ​កិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូនស្រី​គាត់​ផង កូនស្រី​គាត់​ទើបតែ អាយុ​១៦​ឆ្នាំ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ភុល ភស្ដា អធិការ​នគរបាល​ក្រុងព្រះសីហនុ បានប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មែន ប៉ុន្តែ​លោក​មិន​បានទទួល​ពាក្យ​បណ្ដឹង​​ថា មាន​ករណី​បំពាន​សេពសន្ថវៈ​នោះ​ទេ គឺ​លោក​បាន​ទទួល​តែ​ពាក្យបណ្ដឹង​ថា ជា​ករណី​ប្រើ​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ