ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​២​នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​មាន​សេរីភាព

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៩​។

អ្នកទោស​ទាំង​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង ក្នុង​នោះ​ម្នាក់​ឈ្មោះ​ហ៊​ន ចាន់​វិចិត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រ​យ៉ង់ ឃុំ​ត្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ និង​ម្នាក់​ទៀត​ឈ្មោះ​យឹ​ម សុខ​ណៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ចេក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ អ្នក​ទាំង​ពីរ​ចូល​តាម​ច្រក​ទឹក​ជប់ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៨ ហើយ​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ទឹកដី​ថៃ​។

ក្រុម​អាជ្ញាធរ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​២​នាក់​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​នាំ​យក​មក​ប្រគល់​ឱ្យ អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​អប់រំ ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក្នុង​ថ្ងៃ​ដដែល​។

គួ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៩ ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​វិញ​ផង​ដែរ ពី​បទ​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ