ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ខារ៉ាអូខេ​សាងសង់​មិន​ទាន់​រួច​ផង ស្រាប់តែ​អគ្គិភ័យ​ឆាបឆេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ​ដែល​គេ​ដឹង​ថា​សាងសង់​បើក​ខារ៉ាអូខេ អុីមភឺ​រៀល ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាប​ឆេះ​ទាំង​ការ​សាងសង់​មិន​ទាន់​រួចរាល់​ផង​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ តាម​កំណត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្រុម​ទី​៨…

រាជធានី​ភ្នំពេញ ៖ អគារ​ដែល​គេ​ដឹង​ថា​សាងសង់​បើក​ខារ៉ាអូខេ អុីមភឺ​រៀល ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាប​ឆេះ​ទាំង​ការ​សាងសង់​មិន​ទាន់​រួចរាល់​ផង​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ តាម​កំណត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

លោក ឯក សា​រ៉េ​ន អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ខណ្ឌ​ច្បារ​អំពៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ កម្មករ​សំណង់​ផ្ដល់​ព័ត៌មាន​ថា មាន​ភ្លើង​ឆេះ​នៅ​អគារ​សំណង់​ខារ៉ាអូខេ​អុីម​ភឺ​រៀល​ដែល​កំពុង​តែ​សាងសង់​មិន​ទាន់​បើក​ដំណើរការ​នៅឡើយ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​ក៏​ប្រញាប់​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើម្បី​ចុះ​ទៅ​កន្លែង​កើតហេតុ​ឃើញ​មាន​ផ្សែង​ខ្មៅ​ចេញពី​ក្នុង​អគារ​មក​ខាងក្រៅ​យ៉ាង​ខ្លាំង​ក៏​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ខាង​ការិយាល័យ​ប្រើ​បំពង់ខ្យល់​អុក​ស៊ី​សែន​បំពាក់​ឧបករណ៍​ដើម្បី​ចូល​ទៅ​ដល់​គោលដៅ​ដែល​ឆេះ​ហើយ​បាញ់​ពន្លត់ និង​ទប់ស្កាត់ ព្រមទាំង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ទើប​រលត់​ទៅ​វិញ​ភ្លាម​ៗ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អគ្គី​ភ័យ​ខាងលើ​នេះ​គឺ​ផ្ដោត​សំខាន់​ជួយ​ជម្លៀស​អ្នក​នៅ​ក្នុង​អគារ​ប្រញាប់​ចេញ​មក​ខាងក្រៅ​ចៀស​ផុត​ពី​គ្រោះថ្នាក់ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ បើ​តាម​ការ​អះអាង​ពី​បុគ្គលិក​ឈ្មោះ ប៉ុន សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​គិតលុយ បាន​ឲ្យ​ដឹង​ថា បង្ក​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៩​គ្រឿង ។ អគ្គិភ័យ​បាន​ឆាបឆេះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ និង​ឆេះ​ខូចខាត​ឧបករណ៍​ខារ៉ាអូខេ​មួយ​ឈុត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ