ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មេរៀន​គួរ​រៀន​ពី​តារា​ដែល​ក្លាយជា​សហគ្រិន​ជោគជ័យ​បំផុត

4 ឆ្នាំ មុន

លោក ដ្វេ​ន ច​ន​សាន់ (Dwayne Johnson) ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា The Rock គឺជា​តារា​សម្តែង និង​អតីត​កីឡាករ​កីឡាកាស​ដ៏​ល្បីឈ្មោះ​មួយ​រូប…

លោក ដ្វេ​ន ច​ន​សាន់ (Dwayne Johnson) ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា The Rock គឺជា​តារា​សម្តែង និង​អតីត​កីឡាករ​កីឡាកាស​ដ៏​ល្បីឈ្មោះ​មួយ​រូប ។ លោក​ជា​មនុស្ស​ដែល​ប្រើ Instagram ដ៏​សកម្ម និង​តែងតែ​ចែករំលែក​វី​ឌី​អូ​ហាត់ប្រាណ រូប​អាហារ គ្រួសារ និង​ការ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​ថ្មី​ៗ​របស់​លោក​ជាដើម ។

វា​ប្រៀប​បាន​ដូច​លោក​មិន​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ពី​តារា​ដទៃ​ឡើយ ប៉ុន្តែ​តាម​ពិត​ទៅ លោក​បាន​ចំណាយពេល​រាប់​ម៉ោង​ក្នុង​ការ​សម្រេចចិត្ត​ចែករំលែក​អ្វី​លើ Instagram របស់​លោក​ដែល​ធ្វើ​ឲ្យ​លោក​ជា​សហគ្រិន​ដ៏​វៃឆ្លាត​ម្នាក់ ។ បច្ចុប្បន្ន​នេះ លោក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​មួយ​គឺ Seven Bucks ដែល​មាន​បុគ្គលិក​ចំនួន ១៥​នាក់ និង​ព្យាយាម​ចូលរួម​ការ​ប្រជុំ​ខណៈ​ដែល​កំពុង​តែ​ថត​ភាពយន្ត​ផ្សេង​ៗ ។

Seven Bucks គ្រប់គ្រង​ផលិតកម្ម​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ប៉ុន្តែ​លោក​ច​ន​សាន់​ក៏​ចាប់អារម្មណ៍​លើ YouTube ដែរ​ដោយ​លោក​មាន Channel មួយ​ផ្ទាល់ខ្លួន​សម្រាប់​ចែករំលែក​វី​ឌី​អូ ។

លោក ច​ន​សាន់ ក៏​មាន​ដៃគូ​សហការ​ជា​ច្រើន​ដែរ​ដូច​ជា Under Armour ជាដើម ប៉ុន្តែ​អ្នកគាំទ្រ​របស់​លោក​ភាគច្រើន​មិនដឹង​ទេ​ថា​លោក​ច​ន​សាន់​ប្រៀប​បានជា​សហគ្រិន​មួយ​រូប ។ លោក​ជា​មនុស្ស​ដែល​ឆ្លាត​វៃ ហើយ​លោក​មិន​ខ្លាច​ហានិភ័យ​ឡើយ​ប្រសិនបើ​លោក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បាន​ក្បោះក្បាយ​ហើយ ។

លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​លោក​ច​ន​សាន់​បង្ហាញ​ប្រៀប​ដូច​ជា​ធម្មជាតិ​សុទ្ធ និង​មិន​មានការ​សម្តែង​ឡើយ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​ស្រលាញ់​លោក ខណៈ​ដែល​វិនិយោគិន​ក៏​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​រូប​លោក​ដែរ​ព្រោះ​លោក​បង្ហាញ​ពី​ចំណេះដឹង​ខ្ពស់ និង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។
ដូច្នេះ​មេរៀន​សំខាន់​ដែល​អ្នក​អាច​រៀន​ពី​លោក​ច​ន​សាន់​បាន​គឺ​ភាព​សាមញ្ញ​ដូច​មនុស្ស​ទូទៅ​របស់​លោក​ជា​កត្តា​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ ។ បុគ្គលិកលក្ខណៈ​នេះ​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​អាជីវកម្ម ឬ​ស្ថាប័ន​ការងារ​របស់​អ្នក​បាន​ដែរ​ដូច​ជា​ជួយ​ឲ្យ​អ្នកមាន​ជំនឿ​ចិត្ត​ក្នុង​ការ​លក់​ផលិតផល​ក្រុមហ៊ុន ឬ​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ឲ្យ​ធ្វើការ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ