ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង EBA កម្ពុជា​នឹង​ឆ្លើយ​តប​ពី​ជំហរ​​ទៅ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​12​ធ្នូ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សហភាព​អឺរ៉ុ​ប​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រាជរដ្ឋាភិបាល​កម្ពុជា មុន​នឹង សម្រេច​ថា​តើ​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឬ​ក៏​យ៉ាងណា​នោះ រាជរដ្ឋាភិបាល​បាន​ប្រមូល​ថវិកា បម្រុង​ទុក​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ជាយ ថាហេតុ ។មន្ត្រី​រាជរដ្ឋាភិបាល​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សហភាព​អឺរ៉ុ​ប​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រាជរដ្ឋាភិបាល​កម្ពុជា មុន​នឹង សម្រេច​ថា​តើ​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឬ​ក៏​យ៉ាងណា​នោះ រាជរដ្ឋាភិបាល​បាន​ប្រមូល​ថវិកា បម្រុង​ទុក​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ជាយ ថាហេតុ ។មន្ត្រី​រាជរដ្ឋាភិបាល​បានឱ្យ​ដឹង​ថា រាជរ​ដ្ឋា​ភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​៣​ពានលាន​ដុល្លារ​អា​មេ​រិ​ករួច​ជា​ស្រេច ដើម្បី​ទប់ស្កាត់ផល​ប៉ះពាល់​នានា ដែល​អាច​កើត​មាន​ឡើង ដោយសារ​លទ្ធភាព​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​ស​ព្វា​វុ​ធ‍​» ឬ Everything But Arms (EBA) ។

ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ កម្ពុជាទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​(EBA) ពី​សហភាពអឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​របស់​ខ្លួន​ជា​ច្រើន​ប្រភេទ​ទៅ​កាន់​ប្រទេស​នានា​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​ដោយ​មិនបាច់​បង់ពន្ធ ។ ក្នុង​មួយ​ឆ្នាំ​ៗ ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​យ៉ាង​ហោច​ណាស់​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ ស្ថានភាព​នយោបាយ​ក្រោយ​ឆ្នាំ​២០១៣បាន​ជំរុញ​ឲ្យ​គណៈ កម្មការ​សហភាព​អឺរ៉ុប​ពិ​ចារណា​ថា ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​កម្ពុជា​ទទួល​បាន ឬ​ក៏​យ៉ាងណា បើ សិន​មិន​ស្តារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​មូលដ្ឋាន និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តែ​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា​មានការ​វាយតម្លៃ​បែប​ស្តង់ដារ​២​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ។ ទោះជា​បែប​ណា កម្ពុជា​មិន​ឱនក្បាលចំពោះ​ការ​ទាមទារ​ដោយ​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ឡើយ ។

ប្រហែល​១​ស​ប្តា​ហ៍​ខាង​មុខ​នេះ ពោល​គឺ​ត្រឹមថ្ងៃ​ទី​១២ ខែធ្នូ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ឆ្លើយ​តប​ទៅ​គណៈកម្មការ​សហភាព​អឺរ៉ុ​ប​វិញ បន្ទាប់​ពី​គណៈកម្មការ​នេះ​បាន​ចេញ​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​របស់​កម្ពុជា កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ។ មុន​នេះ សមាគម​កាត់ដេរ សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ក្រុមហ៊ុន​វិនិយោគទុន​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ប៉ាន់ស្មាន​នា​ពេល​កន្លង​មក​ថា ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​(EBA)​នេះ អាច​ប៉ះពាល់​ខ្លាំង​គួរសម​ដល់​សេដ្ឋកិច្ច​កម្ពុជា ដោយ​បណ្តាល​ឲ្យ​មានការ​បាត់បង់​ការងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​៩​ម៉ឺន​នាក់ ហើយ​កម្ពុជា​នឹង​បាត់បង់​ចំណូល​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។

ស្រប​ពេល​ជាមួយ​គ្នា​នឹង​ការ​ត្រៀម​ថវិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឬ Free Trade Agreement (FTA) ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗនានា​ដូច​ជា ចិន និង​កូរ៉េ​ខាងត្បូង​ជាដើម ដែល​គោលដៅ​នេះ​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរ ។សូម​បញ្ជាក់​ថា ការ​ឆ្លើយ​តប​គឺ​ត្រឹម​ថ្ងៃ​ទី​១២ ខែធ្នូ ទៅ​កាន់​សហភាព​អឺរ៉ុប ។ យ៉ាងណា​ក៏​ដោយបើ​មានការ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ EBA នោះ គឺ​នឹង​ចាប់ផ្តើម​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ