ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Pep Guardiola ជម្រុញ​ឱ្យ​កូន​ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ឪពុក​របស់​គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ឪពុក​របស់​គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola បាន​ជម្រុញ​ឱ្យ​លោក​ត្រឡប់​ទៅ​កាន់​នៅ Barcelona វិញ​។ គ្រូបង្វឹក​របស់​ក្រុម Manchester City ត្រូវ​បាន​គេ​តែងតាំង​ជា​គ្រូបង្វឹក​ប្រចាំឆ្នាំ​ដោយ Catalan FA កាលពី​យប់មិញ ប៉ុន្តែ​មិន​អាច​ទៅ​យក​ពាន​បាន​។

នេះ​ក៏​ដោយសារ​តែ​គាត់​ត្រូវ​នៅ​មើល​ការ​ប្រកួត​របស់​ក្លិប​គាត់​ជាមួយនឹង Burnley ដែល​បាន​ឈ្នះ​ក្នុង​លទ្ធផល ៤-១​។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប​របស់​គាត់ ជិត​ឡើង​ដល់​ស្មើ​ជាមួយនឹង Liverpool ដែល​ជា​ក្លិប​នៅ​លើ​កំពូល​តារាង Premier League​។

ហើយ​យោង​ទៅ​តាម Marca បានអោយ​ដឹង​ថា ឪពុក​របស់​លោក Pep អះអាង​ថា ថ្ងៃនេះ​ណាមួយ កូនប្រុស​របស់​គាត់​នឹង​ត្រឡប់​មក​កាន់​នៅ Barcelona ជា​លើក​ទី​ពីរ​។ លោក Valenti ដែល​ជា​ឪពុក បាន​និយាយ​ថា​៖«​វា​អាច​នឹង​កើតឡើង ចំពោះ​ការ​ត្រឡប់​ទៅ​កាន់​នៅ Barcelona វិញ​។ តាំងពី​គេ​បាន​ចាក​ចេញពីផ្ទះ គេ​តែងតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។ ខ្ញុំ​មិន​បាន​ដែល​បានឱ្យ​យោបល់​នោះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Guardiola អាយុ ៤៨​ឆ្នាំ បាន​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​លេង​បាល់​របស់​គាត់​នៅ​ឯ Nou Camp​។ ក្នុង​កំឡុង​ពេល​នោះ គាត់​បាន​លើក​ពាន La Liga ចំនួន ៦​ដង ពានរង្វាន់ Copas del Rey ២​ដង និង ពានរង្វាន់ European Cup ម្តង រួម​ទាំង​ពាន​កិត្តិយស​ផ្សេង​ៗ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ