ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ពី​វិធី​ចិញ្ចឹម​កូន​របស់​មហាសេដ្ឋី​ហ្វេ​ស​ប៊ុ​ក

4 ឆ្នាំ មុន

ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​របស់ Facebook គឺ​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg)…

ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​របស់ Facebook គឺ​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​ភរិយា ព្រី​ស៊ី​ឡា ឆេ​ន (Priscilla Chan) មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៧៤​ប៊ី​លាន​ដុល្លារ និង​អាច​ទិញ​អ្វី​គ្រប់យ៉ាង​ឲ្យ​ទៅ​កូនស្រី​ទាំង​ពីរ​របស់​អ្នក​ទាំង​ពីរ ។ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ឡើយ ។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា លោក​មិន​ទិញ​អ្វី​ឲ្យ​ទៅ ម៉ាក់​ស៊ី​ម៉ា (Maxima) ដែល​មាន​អាយុ ៤​ឆ្នាំ និង អូ​ហ្គើ​ស (August) ដែល​មាន​អាយុ ២​ឆ្នាំ​ទេ ហើយ​កុមារ​ទាំង​ពីរ​នេះ​ថែម​ទាំង​មាន​តួនាទី​ក្នុងផ្ទះ​ថែម​ទៀត ។ កាលពី​ខែឧសភា​កន្លង​មក មហាសេដ្ឋី​រូប​នេះ​បាន​ចែករំលែក​វី​ដេ​អូ​មួយ​លើ Facebook ដែល​បង្ហាញ​ពី​កូនស្រី​ដក​ចាន​ចេញពី​ម៉ាស៊ីន​លាងចាន ។ លើស​ពី​នេះ​ទៅ​ទៀត ភរិយា​របស់​លោក​បាន​បន្ត​ថា​អ្នក​ទាំង​ពីរ​ថែម​ទាំង​យក​កូន​ៗ​ទៅ​ធ្វើការ​ជាមួយ​ថែម​ទៀត ។

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ដ (Warren Buffett) ក៏​ធ្លាប់​បាន​ចែករំលែក​ពី​វិធី​ចិញ្ចឹម​បីបាច់​កូន​ដើម្បី​ជៀសវាង​ចរិត​បំផ្លាញ់​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ដែរ ។ លោក​ធ្លាប់​បាន​ប្រាប់​ដល់ Forbes កាលពី​ឆ្នាំ ២០១៣ មក​ថា កូន​ៗ​របស់​លោក​បាន​ធំ​ដឹងក្តី​ដោយ​មានជីវិត​សាមញ្ញ ហើយ​ពួក​គេ​រស់នៅ​តែ​ក្នុងផ្ទះ​មួយ​ដែល​ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​របស់​លោក​តាំងពី​ឆ្នាំ ១៩៥៨​ប៉ុណ្ណោះ ។

មាន​ន័យ​ថា​កូន​ៗ​របស់​លោក​មិន​បាន​មើលឃើញ​ការ​ផ្លាស់​ប្តូរជីវិត​ភាព​ឲ្យ​កាន់តែ​ធូរធារ​ឬ​ស្តុកស្តម្ភ​ជាង​មុន​ឡើយ លើស​ពី​នេះ​ទៀត​នោះ​គឺ​ពួក​គេ​មិន​ដែល​ជិះ​យន្តហោះ​ឯកជន​ដូច​កូន​ៗ​របស់​សេដ្ឋី​ភាគច្រើន​ឡើយ ។ ផ្ទុយ​មក​វិញ​កូន​ៗ​លោក​ថែម​ទាំង​ជិះ​រថយន្តក្រុង​ដើម្បី​ទៅ​សាលារៀន​ថែម​ទៀត ។ លោក បា​ហ្វេ​ដ ស្ថិត​ក្នុង​ចំណោម​ក្រុម​មហាសេដ្ឋី​មួយ​ចំនួន​ដែល​បាន​ប្រកាស​ជា​សាធារណៈ​ថា​ពួក​គេ​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ចំណែក​ធំ​របស់​ខ្លួន​ឲ្យ​ទៅ​សប្បុរសធម៌ ដូច​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) របស់ Microsoft ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ