ភាព​ឯក​កោ​អាច​ប៉ះពាល​ដល់​ការងារ និង​វិធី​រក​លុយ​របស់​អ្នក


ទោះជា​ប្រព័ន្ធ​សង្គម​បាន​ជួយ​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ម្នាក់​ៗ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពិតមែន​ក្តី ភាព​ឯក​កោ​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ពេញវ័យ​ភាគច្រើន​តែង​ជួប​ប្រទះ ។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​សាស្ត្រាចារ្យ​ម្នាក់​មក​ពី Wharton និង California State University​បាន​ឲ្យ​ដឹង​ថា ភាព​ឯក​កោ​ក៏​អាច​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រកបការងារ ឬ​អាជីវកម្ម​ដែរ ។

លោកស្រី ស៊ី​ហ្គា​ល់ បា​សា​ដ (Sigal Barsade) ដែល​ជា​សាស្ត្រាចារ្យ​មក​ពី Wharton បាន​ឲ្យ​ដឹង​ថា​វា​មក​ពី​ពីរ​មូលហេតុ ។ មូលហេតុ​ទី​មួយ​គឺ​មក​ពី​ពេល​ដែល​មនុស្ស​មាន​អារម្មណ៍​ឯក​កោ ពួក​គេ​កាន់តែ​មិន​ប្តេជ្ញា​ខិតខំ​ជួយ​ដល់​ស្ថាប័ន​ការងារ​របស់​ខ្លួន ឬ​មាន​ន័យ​ថា​ពួក​គេ​មិន​ខ្វល់ខ្វាយ​ច្រើន និង​មិន​មាន​ទឹកចិត្ត​ធ្វើការ​ទេ ។ ហើយ​មូលហេតុ​មួយទៀត​គឺ​មក​ពី​បុគ្គលិក ឬ​អ្នក​រួមការ​ងារ​ដទៃ​គិត​ថា​អ្នក​ដែល​មាន​អារម្មណ៍​ឯក​កោ​នោះ​មិន​គួរ​ឲ្យ​ចង់​រាប់អាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ដែល​ត្រូវការ​ការ​ពិភាក្សា ឬ​ចែករំលែក​ព័ត៌មាន​ឲ្យ​អ្នក​ទៅ​វិញ​ទៅ​មក​ជាដើម ។

អ្នក​ប្រហែលជា​គិត​ថា​មនុស្ស​ដែល​មាន​អារម្មណ៍​បែប​នេះ​តែងតែ​ទៅ​រក​អ្នក​ដទៃ​ដើម្បី​ពិភាក្សា​ជាមួយ​ហើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ទាំងនោះ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ព្រោះ​ភាព​ឯកោ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។
ក្នុង​នាម​ជា​ប្រធាន​ក្រុម ឬ​ម្ចាស់​អាជីវកម្ម អ្នក​មិន​គួរ​គិត​ថា​វា​ជា​កំហុស​របស់​បុគ្គល​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ថា​តើ​ស្ថាប័ន​ការងារ ឬ​អាជីវកម្ម​របស់​អ្នកជា​កត្តា​បង្ក​មែន​ទេ0x017d7 ហើយ​ប្រសិនបើ​មិត្ត​រួមការ​ងារ ឬ​បុគ្គលិក​របស់​អ្នក​ជួប​ប្រទះ​បញ្ហា​នេះ វា​មិន​ប្រាកដ​ដែរ​ថា​ពួក​គេ​ត្រូវការ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។

ជា​ទូទៅ អ្នក​ដែល​មាន​អារម្មណ៍​ថា​ឯក​កោ និង​អ្នក​ដទៃ​មិន​ទទួលយក​ពួក​គេ​អាច​នឹង​ចាប់ផ្តើម​នៅ​ម្នាក់ឯង ហើយ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ ដូច្នេះ​អ្នក​អាច​ជួយ​អ្នក​ទាំងនេះ​បាន​ដោយ​ចាប់ផ្តើម​ពី​ជំហាន​តូច​ៗ​ដូច​ជា​សួរនាំ​សុខទុក្ខ ឬ​ផ្តល់​ជា​យោបល់​ផ្សេង​ៗ​ទាក់ទង​នឹង​ការងារ​ជាដើម​។ គោលដៅ​សំខាន់​គឺ​តែងតែ​នាំ​ពួក​គេ​ចូល​មក​ក្នុង​ការងារ​សំខាន់​ៗ​ក្នុង​ស្ថាប័ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ