អា​ល្លឺ​ម៉​ង់​បណ្ដេញ​អ្នកការទូត​រុ​ស្ស៊ី២​រូប


ប្រទេស​អា​ល្លឺ​ម៉​ង់​-​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​៤​ធ្នូ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​បណ្ដេញ​អ្នកការទូត​២​នាក់​នៃ​ស្ថាន​ទូត​រុ​ស្ស៊ី ដែល​អនុវត្ត​ភ្លាម​ៗ​ដោយ​ចោទប្រកាន់​ក្រុង​មួ​ស្គូ​ថា ពុំ​បាន​រួម​សហការ​ពេញលេញ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការបាត់​បង់​ជីវិត​​ជនជាតិ​ហ្ស​ក​ហ្ស៊ី​ម្នាក់​នៅ​ក្រុង​ប៊ែ​រ​ឡាំង ដែល​គេ​សង្ស័យ​លើ​បុរស​រុ​ស្ស៊ី​ម្នាក់​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​របស់​អយ្យការ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ឲ្យ​ធ្វើការ​ស៊ើ​ប​អង្កេត​ទាក់ទិន​រឿង​នយោបាយ​។

កាលពី​ថ្ងៃ​ទី​២៣​សីហា​ក្នុង​ឧទ្យាន​មួយ​នា​កណ្ដាល​រដ្ឋធានី​អា​ល្លឺ​ម៉​ង់ បុរស​ជនជាតិ​ហ្ស​ក​ហ្ស៊ី​អាយុ​៤០​ឆ្នាំ​នោះ ត្រូវ​បាន​បាញ់​ ដោយ​កាំភ្លើង​ខ្ទប់​សំឡេង​។ តុលាការ​អា​ល្លឺ​ម៉​ង់​យល់​ថា បុរស​ជនជាតិ​ហ្ស​ក​ហ្ស៊ីមាន​ប្រភព​ពី​ជនជាតិភាគតិច​ឆេ​ត​ឆេ​នី​របស់​ប្រទេស ដែល​ត្រូវ​បាត់​បង់​ជីវិត ត្រូវ​បាន​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ​TORNIKE K សង្ស័យ​ធ្វើ​ដោយ​រុ​ស្ស៊ី ​ឬ​សាធារណរដ្ឋ​ឆេ​ត​ឆេ​នី​រុ​ស្ស៊ី។

ជន​នេះ​ជា​អតីត​យុទ្ធ​ជន​របស់​ពួក​ឧទ្ទាម​ឆេ​ត​ឆេ​នី ក្នុង​សម័យ​សង្គ្រាម​ឆេ​ត​ឆេ​នី​លើក​ទី​២​ប្រឆាំង​រុស្ស៊ី​។ រូបគេ​ធ្លាប់​ស្ថិត​ក្នុង​កងឯកភាព​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ​ហ្ស​ក​ហ្ស៊ី ដោយ​រក្សា​ទំនាក់​ទំនង​ជាមួយ​បណ្ដា​មជ្ឈដ្ឋាន​អ៊ិ​ស្លា​ម​និយម​។ ក្រុង​មូ​ស្គូ​ចាត់​ទុក​ជន​នេះ​ជា​ភេរវ​ករ ហើយ​រូប​គេ​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ប៉ុនប៉ង​ជា​​ច្រើន​លើក​រួច​មក​ហើយ​។ រូបគេ​ក៏​បាន​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​អា​ល្លឺ​ម៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ