ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងចុងសក់ ដេកសុខៗភ្ញាក់ឡើងភ្លើងឆេះ​ដល់ពូកស្រែកផ្អើល​យានដ្ឋាន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ការ​ផ្អើលកាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ការ​ផ្អើលកាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ម៉ៅ វី​ឡូញ អាយុ​២៣​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ផុត​ម៉ោង​ធ្វើការ ពួក​គាត់​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​យានដ្ឋាន​កើតហេតុ​ខាង​រហូត​ស្រវឹង ហើយ​គាត់​បាន​ចូល​ទៅ​ដេក​មុនគេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត ព្រមទាំង​បុគ្គលិក​ផ្សេង​ៗ​ទៀត​នាំ​គ្នា​ចែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​អស់ នៅ​សល់​តែ​គាត់​ដេក​យាម​នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ខណៈ​ពេល​កំពុង​តែ​ដេក​លង់លក់​ដោយសារ​ស្រវឹង​ផង​នោះ លុះ​ពេល​ដឹងខ្លួន​ឡើង ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ដល់​ពូក​របស់​គាត់​កំពុង​តែ​ដេក​ទៅ​ហើយ ​ធ្វើ​ឱ្យ​​គាត់​ស្ទុះ​ក្រោក​ឡើង​ស្រែក​ឆោឡោ​អោយ​គេឯង​ជួយ​។ ភ្លាម​ៗ​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាក់ទង​ទៅ​កំលាំង​នគរបាល​ប៉ុស្តិ៍ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ភ្លាម​ផង​ដែរ​។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​២​គ្រឿង គឺ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​រួច កំលាំង​នគរបាល​ប៉ុស្តិ៍ និង​ម្ចាស់​យានដ្ឋាន ចូល​ទៅ​ពិនិត្យ​ឃើញ​ថា ពុំ​មានការ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​ឆេះ​គ្រែ​ពូក និង​គ្រឿងបន្លាស់​រថយន្ត​មួយ​ចំនួន ព្រមទាំង​ឆេះ​ខូចខាត​រថយន្ត​ដែល​យក​ទៅ​ជួសជុល​អស់​មួយ​គ្រឿង​ផង​ដែរ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិនដឹង​ថា​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ