ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ជិត​ព្រំដែន​ជា​ច្រើន​ពាន់​នាក់​មានការ​ងារ​ថែ​ដំណាំ និង​កា.ប់​អំពៅ​នៅ​ស្រុក​ស្វាយ​ទាប

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មានការ​ងារ​ធ្វើ ខណៈ​ដែល​រដូវ​ប្រមូល​ផល​អំពៅ​ចូល​មក​ដល់ និង​ត្រៀម​ដាំ​ដុះ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន​អី​ស​ធើ​ន​រ៉ា​យ​ហ្វៀ​ល​ឌី​វ៉េ​លុប​មែន​ខូ​ល​អិ​ល​ធី​ឌី​ដាំ​អំពៅស្ករ​ត្រូវការ​ជ្រើសរើស​កម្មករ​ទាំង​២​ភេទ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ​អំពៅ 0​និង​អ្នក​កាប់​ប្រមូល​ផល​អំពៅ​លើ​ផ្ទៃដី​៦,០០០​ហិ​កតា​របស់​ក្រុមហ៊ុន ។ បើ​តាម​លោក កុយ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មានការ​ងារ​ធ្វើ ខណៈ​ដែល​រដូវ​ប្រមូល​ផល​អំពៅ​ចូល​មក​ដល់ និង​ត្រៀម​ដាំ​ដុះ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន​អី​ស​ធើ​ន​រ៉ា​យ​ហ្វៀ​ល​ឌី​វ៉េ​លុប​មែន​ខូ​ល​អិ​ល​ធី​ឌី​ដាំ​អំពៅស្ករ​ត្រូវការ​ជ្រើសរើស​កម្មករ​ទាំង​២​ភេទ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ​អំពៅ 0​និង​អ្នក​កាប់​ប្រមូល​ផល​អំពៅ​លើ​ផ្ទៃដី​៦,០០០​ហិ​កតា​របស់​ក្រុមហ៊ុន ។

បើ​តាម​លោក កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន ដាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ត្រូវការ​កម្លាំង​ពលកម្ម​មក​ធ្វើការ​ចាប់ពី​៣.៥០០​នាក់ ទៅ​៤៥០០​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ និង​ត្រៀម​ប្រមូល​ផល​អំពៅ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ លើ​ផ្ទៃដី​ប្រមាណ​ជាង​៦,០០០​ហិ​កតា ដែល​មាន​ទិន្នផល​សរុប​៣០០.០០០​តោន ដែល​ស្ថិត​នៅ​ឃុំ​ពងទឹក ឃុំ​បុស​មន ស្រុក​រំដួល ឃុំ​គគីរ​សោម ឃុំ​ព្រៃ​តា​អី ឃុំ​ពពែ​ត ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប និង​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង ។

លោក​បាន​បន្ត​ទៀត​ថា ខាង​ក្រុមហ៊ុន​លោក​បាន​ដាក់​ទុន​វិនិយោគ​លើ​ដំណាំ​គួប​ផ្សំ​ជា​ច្រើន​មុខ​លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតា ជា​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក​ម្ព​ជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ជិត​មូលដ្ឋាន ដែល​ក្រុមហ៊ុន​មានការ​ដំ​ដុះ​នូវ​ដំណាំ​ខាងលើ​នេះ ហើយ​រក​ចំណូល​បាន​ល្អ​ប្រសើរ​មិនបាច់​ចេញ​ទៅ​រក​ការងារ​នៅ​ឆ្ងាយ​ក្រៅ​ស្រុក​នោះ​ទេ ។

ចំពោះ​អ្នក​កាប់​អំពៅ​ក្រុមហ៊ុន​គិត​តម្លៃ​អាច​រកបាន​ច្រើន​គួរសម​ក្នុង​មួយ​ថ្ងៃ​ម្នាក់​អាច​រក​ប្រាក់​ថ្លៃ​ឈ្នួល​កាប់​អំពៅ​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល ។ ប្រសិនបើ​មាន​អ្នក​ចង់​ទំនាក់ទំនង​ធ្វើ​ការងារ​នេះ សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ក្រុមហ៊ុន ០៨៨ ៨៧៧ ៧៣៣៣ ឬ​ក៏​អាចរ​កតាម​អា​ស័​យ​ដ្ឋា​ន​ភូមិ​កំ​ពោត​ម្រាក់ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ