ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ខណ្ឌ​៧​មក​រា ក្រោយ​ផ្តួល​ម៉ូតូ​ចោល រត់ឡើង​ផ្ទះ​ពលរដ្ឋ​ស​ង្ងំ​លាក់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ប្រដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចោរឆក់ និង​ប្លន់ រហូត​ដល់​ជនសង្ស័យ​រូប​នេះ​ផ្តួល​ម៉ូតូ​ទុល​ចោល រួច​រត់ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​រាប់​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ប្រដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចោរឆក់ និង​ប្លន់ រហូត​ដល់​ជនសង្ស័យ​រូប​នេះ​ផ្តួល​ម៉ូតូ​ទុល​ចោល រួច​រត់ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​រាប់​ម៉ោង ទម្រាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង 7​និង​15​នាទី​យប់ ថ្ងៃ​ទី​4 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​215 នៅ​ចំណុច​ស្តុ​ប DN ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ជំនាញ​របស់​គាត់​ប​ធ្វើការ​ល្បាត​ពួនស្ទាក់​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​តាម​ច្បាម​មុខសញ្ញា​ចាស់​ដែល​ធ្វើ​សកម្មភាព​ឆក់ និង​ប្លន់​កន្លង​មក ខណៈ​ពេល​ល្បាត​មក​ដល់​ចំណុច​ផ្លូវ​107 នៅ​ម្តុំ​ក្រោយ​ភោ​ជី​ដ្ឋា​ន​ថ្មដា ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​៣​គ្រឿង ក្នុង​នោះ​១​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IA2868 បើក​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ពី​កើត​ទៅ​លិច ។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ជិត​ស្តុ​ប DN ជន​សង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេច​ឡើងផ្ទះ​របស់​ប្រជាពលរដ្ឋ​ស​ង្ងំ​លាក់ខ្លួន​អស់​ជា​ច្រើន​ម៉ោង ធ្វើ​ឲ្យ​ផ្អើល​កម្លាំង​ចំរុះ​ដូច​ជា កម្លាំង​ព្រហ្មទណ្ឌ​មហាផ្ទៃ និង​កម្លាំង​ព្រហ្ម​កំរិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថែម​ទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ធ្វើការ​រុករក និង​ស្រាវជ្រាវ​ជុំវិញ​នៃ​កន្លែង​កើតហេតុ រហូត​ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោម​រោម​មើល​យ៉ាង​កុះករ​អស់​មួយ​ម៉ោង​កន្លះ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ យក​ទៅ​សួរនាំ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​រក​បក្សពួក​ជា​បន្ត​ទៅ​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ចំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ