ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​​អភិ​បាល​រង​ខេត្តស្ទឹងត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សាលា​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​មួយ​រូប កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម…

ខេត្តស្ទឹងត្រែង ៖ សាលា​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​មួយ​រូប កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ក្នុង​ពិធី​ខាងលើ​នេះ​ដែរ ក៏​មានការ អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​អគ្គនាយក អគ្គនាយករង លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាលក្រុង ស្រុក ព្រមទាំង​លោក​មេឃុំ ចៅ សង្កាត់​ជា​ច្រើន​រូប​ទៀត ។

សារលិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុ​ក្រិត​លេខ ១២ ១៥ អន​ក្រ​.​ត​ត ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ ដោយ​បាន​សម្រេច​តែងតាំង​លោក ស៊ី សួន មាន​ឋានន្តរ​ស័​ក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ ឲ្យ​ចូល​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្ទឹង ត្រែង​ដើម្បី​បន្ត​រួមការ​អភិវឌ្ឍន៍​បម្រើ​ប្រទេស​ជាតិ​។

លោក ស៊ី សួន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ដែល​ទើប​ទទួល​ការ​តែងតាំង​ថ្មី​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ក្រោយ​រាជរដ្ឋាភិបាល​ផ្តល់​សេ ច​ក្តី​ទុកចិត្ត​តែងតាំង​ជា​អភិបាលរង​ខេត្តស្ទឹងត្រែង លោក​នឹង​ខិតខំ​បម្រើ​ការងារ​ទាំង​ក្នុង​រដ្ឋបាល​ខេត្ត​និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត ព្រមទាំង​ពង្រឹង​សាម គ្គី​ភាព​ផ្ទៃក្នុង គោរព​រដ្ឋធម្មនុញ លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា យក​ប្រយោជន៍​ជាតិ​ជា​ធំ ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យភាព​បូ​រណ ភាព​ទឹកដី ការពារ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និង​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ​យុទ្ធ សាស្ត្រ​ចតុកោណ​របស់​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ដើម្បី​បំពេញ​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត និង​យោង​តាម​ការ​ចាំបាច់​របស់​រដ្ឋបាល​ខេត្ត ក្រសួងមហាផ្ទៃ​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​តែងតាំង​លោក ស៊ី សួន អតីត​អភិបាលស្រុក​សៀម​ប៉ា​ង ឲ្យ​ទទួល​មុខ តំណែង​ជា​អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​។ លោក​បន្ត​ថា​ការ​តែងតាំង​នេះ​ក៏​យោង​ទៅ​តាម​សមត្ថភាព​ការងារ និង​មានបទពិសោធន៍​យ៉ាងច្រើន​ក្នុង​ការ​បំពេញការងារ​នៅ​មូលដ្ឋាន ពិសេស​លោក ស៊ី សួន ធ្លាប់​ជា​អភិបាលស្រុក​សៀម​ប៉ា​ង​មុន​និង​ទទួល​តំណែង​ការងារ​ថ្មី​ជា​អភិ​បា ល​រង​ខេត្ត​។

លោក​រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អភិបាលរង​ខេត្ត​ថ្មី ត្រូវ​ខិតខំ​ប្រឹង ប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​រយៈ​ចំណេះដឹង​សមត្ថភាព​និង​បទ​ពិសោធន៍​ការងារ​របស់​ខ្លួន ពិសេស​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​និង​ខ្ជាប់ខ្ជួន​តាម​ការ​ប្តេជ្ញា​ចិត្ត​។ មិនតែប៉ុណ្ណោះ អភិបាលរង​ខេត្ត​ថ្មី​ត្រូវ​បន្ត​ចូលរួម​ដឹកនាំ​គាំទ្រ អភិវឌ្ឍន៍​រដ្ឋបាល​ខេត្តស្ទឹងត្រែង ឲ្យ​កាន់ តែ​មាន​ភាព​រីក​ចម្រើន និង​ទទួល​បាន​សមិទ្ធិ​ផល​ថ្មី​ៗ​បន្ថែម​ទៀត ព្រមទាំង​ចូលរួម​ក្នុង​ការ​ការពារ​សុខ​សន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ