ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ប្រពន្ធចុង​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រឈម​ជាប់​ពន្ធនា​គារ​ពី​២ ទៅ​៥​ឆ្នាំ

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធចុង បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ដោយ​ប្រើ​ទឹក​អាស៊ីត​ជះ​ដាក់​ប្តី បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ ចោទប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ ប្រឈម​ជាប់​ពន្ធនាគារ​ពី​២ ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​។

ជនសង្ស័យ​មានឈ្មោះ សុវណ្ណ កែវ​ភា​ជ ហៅ​ជូ​ឡាយ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មុខរបរ កោសខ្យល់​ចល័ត ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤B ផ្លូវ​លេខ​២៧១​ស្ទួន សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ស្ត្រី​ជាប់​សង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២ និង​៣០​នាទី​រសៀល បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព ដោយ​ប្រើ​ទឹក​អាស៊ីត​ជះ​លើ​ប្តី បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ផ្ទៃមុខ និង​ដងខ្លួន​យ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​នៃ​ផ្ទះ​លេខ​៤B ផ្លូវ​លេខ​២៧១​ស្ទួន ក្រុម​ទី​១ ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ ២០២៦ ខណៈ​ព្យាយាម​រត់គេច​ខ្លួន​បាន​តែ​មួយ​ថ្ងៃ ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ណា​រ៉េ​ត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​នៃ​ផ្ទះ​លេខ​៤B ផ្លូវ​លេខ​២៧១​ស្ទួន ក្រុម​ទី​១ ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០២៦ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕