ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញជនរងគ្រោះហើយ! ករណីស្រុត​ខ្សាច់ បា​.​ក់រ​បង សង្ក​.​ត់​កម្មករ​ម្នាក់ បា​.​ត់​ខ្លួន​ជា​ច្រើន​ម៉ោង នៅ​បន្ទាយ​ដើម​អម្ពិល ខណ្ឌ​ព្រែក​ព្នៅ

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សិប្បកម្ម ផលិត​ធុង​ទឹកកក​ម្នាក់​បាន​លិច​បាត់​ក្នុង​ទឹក​បឹង​តា​មោក​ខណៈ​ពេល​ដែល​ថៅកែ ហៅ​ទៅ​បាញ់​ទឹក​បង្ហាប់​ដីខ្សាច់​ហើយ​ស្រុត​ខ្សាច់​បាក់​របងសង្កត់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​អស់ជាច្រើនម៉ោង ត្រូវបានរកសពឃើញហើយ នាវេលាម៉ោង៤និង១៣នាទីរសៀលថ្ងៃទី​​​​៨ តុលា ឆ្នាំ​​​២០២៦ នៅ​តាម​ផ្លូវ​លេខ​១៥១(​ផ្លូវ​ទៅ​ភ្នំ​បាសិទ្ធ)​ ក្បែរ​បន្ទាយ​ដើម​អម្ពិល ក្នុង​ភូមិធំ​ខាងត្បូង សង្កាត់​ពញា​ពន់​ ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។ គួររំលឹកថា ស្រុត​ខ្សាច់ បា​.​ក់រ​បង សង្ក​.​ត់​កម្មករ​ម្នាក់ បា​.​ត់​ខ្លួន​ជា​ច្រើន​ម៉ោង នៅ​បន្ទាយ​ដើម​អម្ពិល ខណ្ឌ​ព្រែក​ព្នៅ

ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​គុំ សុខ​ហេង ភេទ​ប្រុស ​អាយុ​១៨ ឆ្នាំ​មុខរបរ​ជា​កម្មករ​សិប្បកម្ម​ធ្វើ​ធុង​ទឹក​ក​និង​ជា​ព្រូ​រថយន្ត រស់នៅ​ភូមិ​សំរោង​កណ្ដាល សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃទី៨ តុលា ឆ្នាំ​២០២៦ ​ជន​រង​គ្រោះ​រួម​នឹង​កម្មករ​ផ្សេង​ទៀត​ចំនួន​៦ នាក់​ត្រូវ​បាន​ថៅកែ​សិប្បកម្ម​ផលិត​ធុង​ទឹកកក​ហៅ​អោយទៅ​បាញ់​ទឹក បង្ហាប់​ទីតាំង​ឃ្លាំង​ថ្មី ដែល​ទើប​ចាក់​ដី ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​កម្មករ​៣នាក់​បាន​ទៅ​ហូប​បាយ​ នៅ​សល់​តែ​កម្មករ​៣នាក់​បាន​បាញ់​ទឹក​បង្ហាប់​​ដីខ្សាច់​បង្ហើយ ​ខណៈនោះ​ស្រាប់តែ​ស្រុត​ដី​បាក់​របង​១​ផ្ទាំង ២​ប្រឡោះ​សសរ​ បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​តា​មោក​ បណ្តាល​អោយ​កម្មករ​៣​នាក់​ធ្លាក់​ចូល​ក្នុង​ទឹក ​ហើយពីរ​នាក់​បាន​ស្រវា​ឡើងគោក​ផុតពីគ្រោះថ្នាក់ ​នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​បាន​លិច​បាត់​ទៅ​ក្នុង​បឹង​។​

បន្ទាប់​ពី​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ និងម្ចាស់​ឃ្លាំង​ក៏​បាន​នាំ​គ្នា​ជួយ​រក​និង​យក​រថយន្ត​ស្ទូចម​កកាយ​រកដែរ តែ​រក​ពុំ​ឃើញ​ ព្រមទាំងជួល​ក្រុម​ភ្លេង​ពិណពាទ្យ​លេងថ្វាយ ​និង​បន់​ស្រន់​ដល់​ម្ចាស់​ទឹកម្ចាស់​ដី​ ដើម្បី​សុំ​អោយ​រក​ឃើញ​ជនរងគ្រោះ​ រហូត​ដល់​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ទៅ​ហើយ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​ ​។

បើតាមព័ត៌មានចុងក្រោយបាន​ឱ្យដឹងថា នៅវេលាម៉ោង៤និង​​​១៣នាទីរសៀលថ្ងៃដដែលនេះ បានរកឃើញសពជនរងគ្រោះហើយ ៕​