ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ព្រមានបិទផ្លូវក្នុងច្រកហ័រមូស! ភាពតានតឹងកាន់តែឡើងកម្តៅ

14 ម៉ោង មុន

ប្រទេសអ៊ីរ៉ង់៖ ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក Mohammad-Reza Naqdi បានព្រមានថា អ៊ីរ៉ង់នឹងបិទផ្លូវមួយចំនួនដែលខ្លួនចាត់ទុកថា «មិនមានការអនុញ្ញាត» នៅក្នុងច្រកសមុទ្រហ័រមូស ក្នុងពេលឆាប់ៗនេះ ខណៈកងកម្លាំងអ៊ីរ៉ង់អះអាងថា កំពុងគ្រប់គ្រងច្រកសមុទ្រដ៏សំខាន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

លោក Naqdi បានឱ្យដឹងថា ទោះបីច្រកសមុទ្រត្រូវបានបិទក៏ដោយ ក៏មានការប្រើទូកតូចៗដើម្បីដឹកប្រេងទៅកាន់នាវាដឹកប្រេង។ លោកបានព្រមានថា ផ្លូវមួយចំនួនដែលត្រូវបានបង្កើតឡើងនៅតំបន់ថ្មក្នុងច្រកសមុទ្រ នឹងត្រូវបិទក្នុងពេលឆាប់ៗនេះ។

លោកក៏បានបញ្ជាក់ថា សមត្ថភាព និងចម្ងាយប្រើប្រាស់អាវុធរបស់អ៊ីរ៉ង់ ត្រូវបានកំណត់តាមគោលនយោបាយ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ មិនមែនដោយសារបញ្ហាបច្ចេកទេសឡើយ។ ប្រសិនបើទទួលបានការអនុញ្ញាត ចម្ងាយអាវុធអាចត្រូវបានបង្កើនតាមតម្រូវការនៃស្ថានការណ៍។

ភាពតានតឹងនៅច្រកសមុទ្រហរមូសបានកើនឡើង បន្ទាប់ពីអ៊ីរ៉ង់រឹតបន្តឹងការធ្វើដំណើររបស់នាវាដែលពាក់ព័ន្ធអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិក រួមទាំងលោក ដូណាល់ ត្រាំ បានអះអាងថា ច្រកសមុទ្រនេះនៅតែបើក និងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងអាម៉េរិក៕